លីគបាល់ទាត់នារីកម្ពុជា២០២០កើនប្រាក់រង្វាន់ច្រើនជាង២០១៩
ការប្រកួតលីគនារីឆ្នាំ២០២០មានប្រាក់រង្វាន់ច្រើនជាងឆ្នាំ២០១៩ ពោលក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់១២លានរៀល, ក្រុមលេខពីរបាន៦លានរៀល និងក្រុមលេខ៣បាន៤លាន។ កាលឆ្នាំ២០១៩ ក្រុមជើងឯកដែលកាលណោះបានលើខេត្តស្វាយរៀងទទួលបានត្រឹម៥លានរៀលប៉ុណ្ណោះ។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឲ្យដឹងថាការកើនប្រាក់រង្វាន់ដោយសារតែឆ្នាំ២០២០នេះមានការរៀបចំទៅតាមស្តង់ដារសហព័ន្ធបាល់ទាត់ពិភពលោក ដូច្នេះទើបអាចទទួលបានការចូលរួមឧបត្ថម្ភជ្រោមជ្រែងពី FIFA។…
លោក ភា សុភ័ក្ត្រា បង្ហាញចំណុចខ្លាំង និងគួរពង្រឹងបន្ថែមដល់ខ្សែការពារវ័យក្មេង៣រូប
លោក ភា សុភ័ក្ត្រា អតីតគ្រូបង្គោលសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទបានបង្ហើបខ្សែការពារវ័យក្មេង៣រូបដែលលោកគិតថាមានអនាគតល្អ គឺ ស៊ិន សុផាណាត់, ទេស សម្បត្តិ និងកាន់ ពិសាល។ ជាមួយគ្នានេះ…
ទិញ Thiago Alcantara មួយហើយ Liverpool ចង់ទិញ Jota ពី Wolves ទៀត
Liverpool បានកំណត់គោលដៅបន្ថែមមួយផ្សេងទៀតនៅតំបន់ប្រយុទ្ធដោយមានបំណងទិញ Diogo Jota ពី Wolverhampton ក្រោយទិញបាន Thiago Alcantara ពី Bayern Munich…
ឮដំណឹងថា លីគទីពីរមាន១០ក្រុមចូលរួម
ប្រភពគួរទុកចិត្តមួយឲ្យដឹងថា ការប្រកួតបាល់ទាត់ជើងឯកជាតិលំដាប់ទីពីរ ឬ Cambodian Second League រដូវកាល ២០២០ នឹងមាន១០ក្រុមចូលរួម។ ប្រភពដដែលទម្លាយថា ក្រុមទាំង១០មានដូចជា សៀមរាបអេហ្វស៊ី,…
ក្រុមអតីតសិស្សវិទ្យាល័យស្វាយអន្ទរ រៀបចំប្រកួតបាល់ទាត់ពិសេសមួយនៅថ្ងៃភ្ជុំបិណ្ឌ
ក្រុមអតីតសិស្សវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ បានមូលមតិគ្នារៀបចំការប្រកួតបាល់ទាត់មិត្តភាពនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា លើទីលានវិទ្យាល័យផ្ទាល់តែម្ដង ដោយមានការចូលរួមពីក្រុមចំនួន៤ គឺក្រុមអតីតសិស្សស្រុកស្វាយអន្ទរ, ក្រុមសិង្ហខ្មៅ, យុវជនឃុំពពឺស…
ម្ចាស់ស្រោមដៃមាសពានយុវជនសហព័ន្ធ 2020 ភ្ជាប់ពាក្យហើយ
អ្នកចាំទី គឹម ចាន់ធី នៃក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំភ្នំពេញក្រោនបានសម្រេចភ្ជាប់ពាក្យជាមួយអនាគតកាលថ្ងៃអាំទិត្យ ទី១៣ ខែកញ្ញា ក្រោយសិក្សាចិត្តថ្លើមគ្នាជាងពីរឆ្នាំមកហើយ។ ម្ចាស់ស្រោមដៃមាសដែលរួមចំណែកជួយភ្នំពេញក្រោនឈ្នះជើងឯកយុវជន U18 សហព័ន្ធបាល់ទាត់កម្ពុជាថ្មីៗនេះប្រាប់ថា ការភ្ជាប់ពាក្យក៏ធ្វើយោបល់ពីឪពុកម្ដាយដែលពេញចិត្តទាំងសងខាង និងម្យ៉ាងក៏មិនចង់ចំណាយពាក្យញាតិ។…
ប្រធានក្លិបបឹងកេតទម្លាយរឿងគួរឲ្យអាសូរពីកូនក្រុម U18 ម្នាក់
កីឡាករវ័យក្មេងមួយរូបរបស់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត ហៃ លាងហុង បានយករូបថតប្អូនប្រុសខ្លួនដែលបានចែកឋានអំឡុងកាលពីប៉ុន្មានខែមុន ទុកអបអរជ័យជម្នះការប្រកួតពានរង្វាន់មួយកាលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា កន្លងទៅ តែមិនបានដូចបំណងឡើយ ដោយចាញ់យុវជនវិសាខានៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណា អ្នកស្រី…
យុវជនសាលាតម្រង់ទិសទទួលបានបច្ចេកទេសថ្មីៗពីសហព័ន្ធបាល់ទាត់កម្ពុជា
ដើម្បីជាការបន្ថែមបច្ចេកទេស និងកលល្បិចថ្មីៗដល់យុវជនសាលាតម្រង់ទិសទាំង២៥ខេត្តក្រុង សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំវគ្គបំពាក់បំប៉នពិសេសមួយដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ក្រោមការដឹកនាំពីលោក Kazunori Ohara ដែលជានាយកបច្ចេកទេសសហព័ន្ធពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកញ្ញា។ លោក កែវ…
បឹងកេតក្រសោបបានទាំងពានគ្រូ និងកីឡាករល្អប្រចាំ MCL ខែសីហា
បន្ថែមពីការឆក់បានតំណែងកំពូលតារាងក្របខណ្ឌ Metfone Cambodian League ២០២០ កាលខែសីហា កន្លងទៅ បឹងកេតក៏ដណ្ដើមបានពានរង្វាន់កិត្តិយសចំនួនពីរប្រចាំខែដដែលនោះដែរ គឺគ្រូបង្វឹក និងកីឡាករឆ្នើម។ ជាក់ស្ដែង ខ្សែប្រយុទ្ធ…
Fulham ខ្ចីអ្នកចាំទីបារាំងដើមកំណើតហ្វីលីពីនពី PSG
Fulham ដែលបានវិលទៅកាន់ក្របខណ្ឌ Premier League វិញនោះ បានប្រកាសពីការផ្ទេរអ្នកចាំទី Alphonse Areola ពី Paris Saint-Germain លើកិច្ចសន្យាខ្ចីមួយរដូវកាល…
គ្រូបាល់ទះវិសាខារំលេចអត្ថប្រយោជន៍ការហាត់លើកដុំដែក លោតឡើងលើតុ
ក្លិបបាល់ទះវិសាខាបានបន្ថែមការហ្វឹកហាត់ពិសេសមួយជាប្រចាំ ដោយតម្រូវឲ្យកីឡាករលើកដុំដែក និងលោតឡើងលើតុ ដែលដុំដែកម្ខាងទម្ងន់២០គីឡូ ហើយត្រូវលោត៥០ដង។ លោក សាន សុក្រិត្យ គ្រូបង្គោលក្រុមបាល់ទះល្បីឈ្មោះខាងលើប្រាប់ថា ការធ្វើបែបនេះដើម្បីបង្កើនគុណភាពការលោតវ៉ៃបាល់កាន់តែខ្ពស់។ លោកថា ការហ្វឹកហាត់កាន់ដុំដែកលោតលើតុនេះជាការបន្ថែមនៅចុងម៉ោងពីលើការហ្វឹកហាត់ទូទៅ។…
អតីតគ្រូវៀតណាម, ឡាវ និងឥណ្ឌូនេស៊ីទទួលមរណភាព
លោក Alfred Riedl ដែលធ្លាប់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស មុនទៅដឹកនាំក្រុមឯទៀតជុំវិញពិភពលោកបានទទួលមរណភាពហើយនៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ៧០ឆ្នាំដោយរោគាពាធ។ កាលនៅជាកីឡាករ Riedl ធ្លាប់លេងឲ្យជម្រើសជាតិអូទ្រីស៤ប្រកួតពីចន្លោះឆ្នាំ១៩៧៥ដល់១៩៧៨…