ឪពុក ម៉ន សាម៉េត នៅតែល្បីខាងស្ដោះផ្លុំព្យាបាលឆ្អឹងបាក់បែក ទោះជាវេជ្ជសាស្ត្រជឿនលឿនខ្លាំង
លោក ម៉ាង ម៉ន គ្រូបង្វឹក ក្លិបប្រដាល់យុវជនគុនខ្មែរពន្លឺថ្មី ព្រែកឯងកំចាត់គ្រឿងញៀន ក្រៅពីអាជីពជាគ្រូបង្វឹកគុនខ្មែរ លោកក៏មានជំនាញព្យាបាលឆ្អឹងឆ្អែងដែលបាក់បែកជាដើម។ លោកថា ដំបូងឡើយលោកស្ដោះផ្លុំ ព្យាបាលសម្រាប់តែកូនៗ និងសិស្សប្រដាល់របស់លោកដែលមានបញ្ហាក្រោយប្រកួតចប់តែប៉ុណ្ណោះ…
កីឡដ្ឋានខ្លួនសង់រួចភ្លាម អង្គរថាយហ្គឺរគ្រោងធ្វើរៀបពានយុវជនអន្តរជាតិ និងកម្មវិធីប្រគំតន្ត្រី ដើម្បីលើកស្ទួយទេសចរណ៍សៀមរាប
លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរប្រាប់ថា ពេលកីឡដ្ឋានរបស់ខ្លួនមានឈ្មោះថា ថាយហ្គឺរត្រូវបានសាងសង់រួចរាល់ លោកមានគម្រោងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអន្តរជាតិមួយដើម្បីសម្ពោធផ្ទះថ្មី។ មិនតែប៉ុណ្ណោះ លោកក៏មានបំណងចង់រៀបកម្មវិធីប្រគំតន្ត្រី ដោយអញ្ជើញតារាចម្រៀងវណ្ណដាចូលរួមផងដែរ។ អ្នកជំនួញជនជាតិជប៉ុនសង្កត់ធ្ងន់ថា គម្រោងទាំងនេះមិនត្រឹមតែជាការបង្ហាញពីកីឡដ្ឋានរបស់ខ្លួនប៉ុណ្ណោះទេ…
ធន់ ផានិត បង្ហើបកូនចិត្តចង់ប៉ះ ពេជ្រ ប៊ុនសិទ្ធ សារជាថ្មី
អ្នកលេងថង់យាម ធន់ ផានិត បានលើកឡើងថារូបគេចង់ជួបតទល់ជាមួយកីឡាករជួរមុខគីឡូ ៥៧ ប្រចាំសាលាប្រដាល់ ពេជ្រ សុផាន់គុនខ្មែរ កីឡាករ ពេជ្រ ប៊ុនសិទ្ធ សារជាថ្មីម្តងទៀត…
ម្ដាយខ្សែប្រយុទ្ធមួយរូបមកពីវិ.ប្ញស្សីកែវ ស្រេកឃ្លានចង់ឃើញកូនក្លាយជាកីឡាករបាល់ទាត់អាជីព
អ្នកស្រី លី ម៉ារី ត្រូវជាម្ដាយបង្កើតខ្សែប្រយុទ្ធ ម៉ាន រ៉យ៉ានី ម្ចាស់អាវលេខ១៧ ក្រុមបាល់ទាត់វិទ្យាល័យប្ញស្សីកែវ អ្នកស្រីតែងតែមកគាំទ្រកូនប្រុសជារឿយៗ ក្នុងការប្រកួតនានា ក្នុងពានរង្វាន់ AIA…
ប្ដូរពីដើរ និងរត់ ពលរដ្ឋមួយក្រុមយកសីដក់ទាត់លេងទៅវិញទៅមកជាលំហាត់ប្រាណប្រចាំថ្ងៃ
ការទាត់សីដក់ទៅវិញទៅមករៀងរាល់ព្រឹក គឺជាលំហាត់ប្រាណប្រចាំថ្ងៃរបស់ពលរដ្ឋមួយក្រុមដែលជាអ្នកនិយមហាត់ប្រាណនៅសួនច្បារមុខវត្តបទុមវត្តី។ លោក យិន ទូច និងលោក នឹម ឡៃ ប្រាប់ថា ការយកសីដក់មកទាត់លេងទៅវិញទៅមកនេះ មានរយៈពេល៤ទៅ៥ឆ្នាំហើយ ដោយពីមុនពួកលោកក៏ធ្លាប់រត់…
កំណត់ត្រាធំៗរបស់ Messi នៅក្នុងបាល់ទាត់ ដែលពិបាករកអ្នកបំបែកបាន
Lionel Messi បានឈ្នះពាន Ballon d'Or ទី៨របស់ខ្លួន កាលពីថ្ងៃចន្ទ ទី៣០ ខែតុលា នៅទីក្រុងប៉ារីស ដែលធ្វើឱ្យខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នាំមុខកាន់តែឆ្ងាយបើធៀបទៅនឹងកីឡាករផ្សេងទៀត។…
សាយ ចាន់តុលា អ្នកចាំទី វិ.ជាស៊ីមសាមគ្គី តែងតែស្វ័យហ្វឹកហាត់បន្ថែមនៅផ្ទះ ដើម្បីពង្រឹងការប្រើជើង
យុវជន សាយ ចាន់តុលា លេងតំណែងជាអ្នកចាំទីឱ្យក្រុមវិទ្យាល័យជាស៊ីមសាមគ្គី បានថារូបគេនៅផ្ទះតែងតែចំណាយពេលជាមួយបាល់ ដោយព្យាយាមទាត់បាល់ទៅវិញទៅមកឡងនឹងជញ្ជាំងផ្ទះក្នុងគោលដៅពង្រឹងសមត្ថភាពនៃការប្រើប្រាស់ជើង ដែលជាតម្រូវការចាំបាច់ក្នុងបាល់ទាត់នាពេលបច្ចុប្បន្ន។ យុវជនវ័យ១៩ ឆ្នាំដដែលថាតំណែងជាអ្នកចាំទីក្នុងពេលបច្ចុប្បន្ន បើអាចលេងជើងបានពិនប្រសប់ វាជាផលវិជ្ជមានមួយក្នុងការលេងបាល់ជាមួយមិត្តរួមក្រុមនៅពីមុខខ្លួនបាន។ អ្នកចាំទីរៀនថ្នាក់ទី…
ប្រកួតវាយសីពានរង្វាន់មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញរួមចំណែកបំផុសកីឡាវាយសីកាន់តែផុសផុល
លោក ឡែម ស៊ីណា នាយករងកម្មវិធីកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្លិបវាយសីភ្នំពេញបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសីពានរង្វាន់មិត្តភាព សហភាពសហព័ន្ធរាជធានីភ្នំពេញ ជាការផ្ដល់ឱកាសដល់យុវជនបានចូលរួមលេងកីឡាវាយសីដើម្បីបំផុសសកម្មភាពកីឡាប្រភេទនេះកាន់តែច្រើនថែមទៀត។ ថ្នាក់ដឹកនាំខាងលើមានប្រសាសន៍បែបនេះក្នុងពិធីបិទការប្រកួតកីឡាវាយសីពានរង្វាន់មិត្តភាព សហភាពសហព័ន្ធរាជធានីភ្នំពេញ កាលថ្ងៃល្ងាចថ្ងៃអាទិត្យ…
យុវជនសាលាបាល់ទាត់បឹងកេត៨០នាក់ទាំង២ទីតាំង ធ្វើតេសចូលរួមពានរង្វាន់អន្តរជាតិមួយនៅប្រទេសថៃ
កាលពីព្រឹកថ្ងៃអាទិត្យទី២៩ ខែតុលា ឆ្នាំ២០២៣ សាលាបាល់ទាត់បឹងកេត បានរៀបចំជ្រើសរើសកីឡាករដែលមានកម្រិតអាយុក្រោម១២ឆ្នាំ ទៅចូលរួមក្នុងការប្រកួតពានរង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL នៅខេត្តឈៀងម៉ៃ ប្រទេសថៃ…
ប្រធានគណកម្មការអូឡាំពិក Thomas Bach៖ “Messi ជាកីឡាករម្នាក់គត់ អាចឈ្នះមេដាយមាសពីរគ្រឿង និង World Cup មួយ”
ការចូលរួមរបស់ Lionel Messi ក្នុងព្រឹត្តិការណ៍អូឡាំពិក២០២៤ ជាក្ដីស្រមៃរបស់ប្រធានគណកម្មាធិកាអូឡាំពិក លោក Thomas Bach ដែលរំពឹងថា ម្ចាស់ពាន World Cup…
Roy Keane ទទូចឱ្យ Man Utd ដកតំណែងប្រធានក្រុមពី Bruno Fernandes
អ្នកវិភាគបាល់ទាត់លោក Roy Keane បានទទូចឱ្យ អ្នកចាត់ការ Erik ten Hag ដកតំណែងប្រធានក្រុមពី Bruno Fernandes បន្ទាប់ពី…
អតីតកីឡាករជម្រើសជាតិកម្ពុជា ប្រាក់ ចាន់រតនា ៖ បាល់ទាត់ជាកីឡាបង្កើនមិត្តភាព មិនមែនលេងចប់ផ្ចាញ់ផ្ចាលគ្នានោះទេ
បន្ទាប់ពីឃើញសកម្មភាពឌឺដងដាក់គ្នាពីសំណាក់អ្នកគាំទ្រនិងកីឡាករ មួយចំនួនដោយប្រើពាក្យសម្ដីមិនសមរម្យក្រោយចប់ការប្រកួតទៅក្នុងបណ្ដាញសង្គម ស្រាប់តែ អតីតកីឡាករជម្រើសជាតិកម្ពុជា ប្រាក់ ចាន់រតនា បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមហ្វេកប៊ុក ដោយបង្ហាញនូវទស្សនះផ្ទាល់ខ្លួនថា៖ “បាល់ទាត់បើចាញ់ឈ្នះឱ្យចប់ទៅ ហេតុអ្វីត្រូវមានពាក្យលែបខាយទាំងហ្វេន និងកីឡាករផ្ទាល់ មកបង្ហាញនៅលើ…