រងការទិតៀនកាយសម្បទា យុវជន ចេង វិចិត្រ ពុះពារបន្តលេងបាល់ទាត់ ព្រោះមានការគាំទ្រពីមនុស្សសំខាន់ៗជុំវិញខ្លួន
យុវជន ចេង វិចិត្រ សមាជិកក្រុមវិទ្យាល័យហ៊ុនសែន សេរីភាពបាននិយាយអំពីប្រវិត្តនៃការចាប់ផ្តើមលេងបាល់ទាត់របស់ខ្លួនហាក់រងការមាក់ងាយ មិនឱ្យតម្លៃលើសមត្ថភាពថាមិនសាកសមលេងបាល់ទាត់ ដោយសារបញ្ហាកាយសម្បទារបស់គេមានមាឌល្អិតពីសំណាក់មជ្ឈដ្ឋានរស់នៅរបស់ខ្លួន។ យុវជនរៀនថ្នាក់ទី១២បន្ថែមថាគេធ្លាប់បាក់ទឹកចិត្តនិងចង់បោះបង់ម្តងម្កាលដែរ ប៉ុន្តែដោយសារមានការលើកទឹកចិត្តខ្លាំងពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់គេ ទើបធ្វើឱ្យគេបន្តលេងរហូតមានឱកាសបានជាប់ក្នុងក្រុមវិទ្យាល័យហ៊ុនសែន…
មូលហេតុយុវជន សែម សុខឧស្សាហ៍ ប្ដូររ៉ូលពីអ្នកចាំទីមកជាខ្សែបម្រើ
យុវជន សែម សុខឧស្សហ៍ កីឡាកររបស់ក្រុមវិទ្យាល័យពងទឹកបាននិយាយអំពីមូលហេតុនៃការផ្លាស់ប្តូរតំណែងលែងរបស់ខ្លួនសម្រាប់រដូវកាលថ្មីពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ២០២៤ ថាដោយសារតែគេចង់ឱ្យអ្នកចាំទីដៃទី២របស់សាលាបាននាទីលេង និងមួយវិញទៀតគឺជាយុទ្ធសាស្រ្តរបស់គ្រូបង្វឹកផង។ យុវជនមានមូលដ្ឋានក្នុងខណ្ឌដង្កោដដែលបន្តថាការដែលគ្រូប្តូរគេមកលេងជាខ្សែបម្រើនេះសម្រាប់គេផ្ទាល់ក៏ពេញចិត្តដែរ ហើយការមកលេងខាងលើនេះទៀតសោតពីព្រោះគ្រូឃើញថាគេជាកីឡាករដែល មានកម្លាំងខ្លាំងអាចលេងបានពេញតង់សម្រាប់តំណែងចាយកម្លាំងច្រើនមួយនេះ។ សិស្សរៀនថ្នាក់ទី១២ដដែលបន្ថែមទៀតថាតាំងតែពីគ្រូកែតំបន់គេលេងមកគេតែងតែខិតខំហ្វឹកហាត់ខ្លួនឯងបន្ថែម…
នាយកគ្រប់គ្រងថ្មី CPL ចាត់ទុកការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យជាទីបណ្តុះកីឡាករដ៏ចាំបាច់មួយ
ក្នុងឱកាសចូលរួមកម្មវិធីបើកជាផ្លូវការនៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤ លោក Peter Koo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Cambodian Premier Leauge បានលើកឡើងថាការដែលមានកម្មវិធីប្រកួតបាល់ទាត់កម្រិតវិទ្យាល័យនេះគឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់កម្ពុជាកាន់តែឆ្ពោះទៅមុខ និងសម្បូរធនធានកីឡាករច្រើន។…
ធ្លាប់តែលេង AIA ជើងឯកវិទ្យាល័យយុវជន U19 បឹងកេត ម៉ៅ ចំរើន បានបទពិសោធថ្មីប្លែកថែមទៀតពេលប្រឡូកលីគយុវជន
ពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៤ បានដំណើរការបានចប់មួយជុំហើយ ខណៈធនធានកីឡាករតាមបណ្តាក្រុមមួយចំនួនក៏មានអ្នកខ្លះមានដើមកំណើតចេញពីពានរង្វាន់ AIA ជើងឯកវិទ្យាល័យច្រើនណាស់ដែរ។ ជាមួយគ្នានេះ យុវជន ម៉ៅ ចំរើន ដែលកំពុងលេងក្នុងក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់បឹងកេតនិងក៏ជាអតីតកីឡាករដែលលេងក្នុងពានរង្វាន់កម្រិតវិទ្យាល័យបានបង្ហាញភាពខុសគ្នារវាងការលេង និងការហ្វឹកហាត់ក្នុងកម្រិតអាជីពនេះមានការខុសគ្នាគុណនឹង២ឯណោះ។…
ខ្សែប្រយុទ្ធវិ.ប្ញស្សីកែវ សាន់ ឥស្លាមី ៖ បានលេងនៅស្តាតអូឡាំពិកជាក្តីស្រមៃខ្ញុំយូរហើយ
យុវជន សាន់ ឥស្លាមី ខ្សែប្រយុទ្ធក្រុមវិទ្យាល័យប្ញស្សីកែវ បានឱ្យដឹងថា ពិតជាមានអារម្មណ៍សប្បាយរីករាយពេលឮដំណឹងថាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ព្រោះវាជាក្ដីស្រមៃរបស់ខ្ញុំជាយូរមកហើយ។ រូបគេបានបន្ថែមថាកីឡាករដែលគួរឱ្យព្រួយបារម្ភជាងគេក្នុងក្រុមវិទ្យាល័យឥន្ទ្រទេវី គឺកីឡាករពាក់អាវលេខ៨…
អ្នកចាត់ការក្រុមវិ.ឫស្សីកែវ៖ អ្នកគាំទ្ររបស់ខ្លួនជាង៥ពាន់នាក់រង់ចាំយ៉ាងអន្ទះសាក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់AIA ជើងឯកវិទ្យាល័យ
ថ្លែងក្នុងកិច្ចសម្ភាសជាមួយ AMS Sports លោក គង់ ស៊ីថាត់ អ្នកចាត់ការក្រុមវិទ្យាល័យឫស្សីកែវ បានលើកឡើងថា ក្រុមរបស់ខ្លួនកំពុងត្រៀមខ្លួន និងធ្វើយ៉ាងណាឱ្យបានល្អ១០០ភាគរយ ព្រោះនេះជាវគ្គផ្ដាច់ព្រ័ត្រ ហើយសម្រាប់អ្នកគាំទ្ររបស់ខ្លួនវិញ…
គ្រូ និងកីឡាកររបស់វិ.ឥន្រ្ទទេវីរៀបចំជាស្រេចសម្រាប់ការប៉ះវិ.ប្ញស្សីកែវក្នុងថ្ងៃផ្តាច់ព្រ័ត្រពាន AIA ជើងឯកវិទ្យាល័យ
លោក ភោគ គីមសៀក គ្រូជំនួយវិទ្យាល័យឥន្រ្ទទេវី និងកីឡាករខ្សែប្រយុទ្ធរបស់វិទ្យាល័យឥន្រ្ទទេវី មានការរៀបចំក្រុមបានសព្វគ្រប់អស់ហើយសម្រាប់ការជួបវិទ្យាល័យប្ញស្សីកែវក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ឆ្នាំ២០២៣។ ក្នុងនោះគ្រូជំនួយមានប្រភពពីស្វាយរៀងខាងលើបានសង្កត់ធ្ងន់ថាមានកង្វល់ចំពោះខ្សែប្រយុទ្ធលេខ ១៧ ប្ញស្សីកែវខ្លះៗដែរ…
ក្រុមវិ.ប្ញស្សីកែវដាក់គោលដៅយកពាន AIA ជើងឯកវិទ្យាល័យឱ្យបានជូនអ្នកគាំទ្រខ្លួនក្នុងរដូវកាលទី៣
កីឡាករ និងក្រុមគ្រូបង្វឹករបស់វិទ្យាល័យប្ញស្សីកែវមានការតាំងចិត្តខ្ពស់ក្នុងការគ្រងជើងឯកពានរង្វាន់ AIA រដូវកាលទី៣ជូនចំពោះវិទ្យាល័យខ្លួន និងអ្នកគាំទ្ររបស់ខ្លួន។ ជាមួយគ្នានោះដែរ លោក ញែម ភារម្យ គ្រូបង្វឹកក្រុមវិទ្យាល័យប្ញស្សីកែវ ថាក្រុមរបស់លោកត្រៀមខ្លួនមកជារួចរាល់អស់ហើយ ចំពោះបញ្ហាកីឡាកររបួសខ្លះលោកជឿជាក់ថាពួកគេអាចនឹងជាទាន់ពេលវេលានៃថ្ងៃផ្តាច់ព្រ័ត្រ។…
ក្រុមវ៉េស្ទឡាញន៍ធ្វើមិនបានល្អក្នុងពាន AIA ជើងឯកវិទ្យាល័យឆ្នាំនេះ ព្រោះកត្តាចម្បង ២
គ្រូជំនួយសាលារៀនវ៉េស្ទឡាញន៍លោក ផាន់នី អ៊ីរដ្ឋា បានមើលឃើញពីចំណុចសំខាន់ៗ ២យ៉ាងដែលធ្វើឱ្យក្រុមរបស់លោកធ្វើមិនសូវបានល្អក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី ៣នេះ ពោលកត្តាក្រុមកីឡាកររបស់លោកភាគច្រើនជាសិស្សដែលរៀនថ្នាក់ទី ១២ និងមួយវិញទៀតក្រុមវ៉េស្ទឡាញន៍លោកមិនសូវមានពេលវេលាហ្វឹកហាត់ជាមួយគ្នាទៀងទាត់។ យ៉ាងណាមិញអតីតកីឡាករ…
ឈ្នះប្រកួតដំបូងពានរង្វាន់ AIA ជើងឯកវិទ្យាល័យមែន តែគ្រូជ័យវរ្ម័នទី៧នៅមិនទាន់ពេញចិត្តការលេងរបស់កូនក្រុម
លោក លុយ គឹមសាន គ្រូបង្វឹកក្រុមវិទ្យាល័យជ័យវរ្ម័នទី៧មិនទាន់សប្បាយចិត្តនឹងការលេងរបស់កូនក្រុមនៅឡើយទេ ទោះអាចឈ្នះក្រុមវិទ្យាល័យភ្នំពេញថ្មី ៧ទល់១ សប្ដាហ៍ទី០១ ពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ២០២៣ កាលពីថ្ងៃទី…