sok sovanpanha

290 Articles

គោរមៈ ចាន់រាជ ទម្លាយមូលហេតុចូលហាត់គុនចម្រុះ ទោះខ្សត់កម្មវិធីប្រកួតជាងគុនខ្មែរ និង ឃីកបុកស៊ីង

គោរមៈ ចាន់រាជ សិស្សគុនប្រចាំក្លឹប Cambodia Top Team បានទម្លាយពីមូលហេតុខ្លះៗនៅពីក្រោយការចូលហាត់ក្នុងកីឡាគុនចម្រុះនេះ ដោយសារតែគេសម្លឹងឃើញពីឱកាសក្រសោបទីផ្សារចេញវាយនៅក្រៅប្រទេសច្រើន។ កីឡាករឈ្មោះពិត ផេង សុបញ្ញា បន្តថាពេលចេះច្រើនវិញ្ញាសាបែបនេះបង្កភាពងាយស្រួលដល់ខ្លួនបានឱកាសប្រកួតច្រើនទម្រង់មិនថា…

sok sovanpanha

កុមារា លឿម ពន្លក បានបទពិសោធថ្មីប្លែកក្នុងជីវិតពីកីឡាឡើងភ្នំ

កុមារា លឿម ពន្លក សមាជិកក្រុមកីឡាឡើងភ្នំ Chiko Family Boulder បាននិយាយក្រោយខ្លួនស្គាល់ និងចូលហ្វឹកហាត់ក្នុងកីឡាមួយនេះបានជាង៧ឆ្នាំមក រូបគេថាដូចជាសំណាងមួយសម្រាប់ខ្លួនអាចមានលទ្ធភាពលេងប្រភេទកីឡាមួយថ្មីដែលពុំបានស្គាល់កន្លងមក។ ជាក់ស្តើងម្ចាស់ក្លឹប Chiko…

sok sovanpanha

កំណើនយុវជនចូលរួម ថ្នាក់ដឹកនាំសហព័ន្ធកីឡាឡើងភ្នំកម្ពុជាថាជាសញ្ញាណវិជ្ជមាន

ឯកឧត្តម ឡាំង អូណា បានមានប្រសាសន៍ថាកំណើននៃការចូលរួមយ៉ាងច្រើនពីកុះករពីសំណាក់យុវជនក្នុងការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៤ ពិតជារឿងល្អសម្រាប់ការផលិតធនធានបានកាន់ជាច្រើន។ នេះជាការលើកឡើងរបស់ ឯកឧត្តម ក្រោយបទបញ្ចប់ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤…

sok sovanpanha

យុវជន រីម ម៉ុនហាក់ អង្គុយបម្រុង២រដូវកាលទម្រាំបានឱកាសបង្ហាញខ្លួនជាអ្នកចាំទីដៃទី១ប្រចាំវិ.ពងទឹក

យុវជន រីម ម៉ុនហាក់ អ្នកចាំទីប្រចាំក្រុមវិទ្យាល័យពងទឹកបាននិយាយអំពីដើមចមទម្រាំបានឱកាសក្លាយជាអ្នកចាំទីជម្រើសទី១ប្រចាំវិទ្យាល័យខ្លួន ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យនេះ រូបគេថាត្រូវអង្គុយកៅអីបម្រុង ២រដូវកាលមកហើយ។ អ្នកចាំទីវ័យ ១៧ឆ្នាំដដែលបន្តថាមូលហេតុច្បងដែលធ្វើឱ្យគេមិនមានឱកាសចាំនោះ ក៏ព្រោះតែខ្លួនគេនៅក្មេងហើយសមត្ថភាពនៅមានកម្រិតពិបាកប្រជែងជាជម្រើស១១នាក់ដំបូងជាមួយអ្នកចាំទីរៀមច្បងរបស់គេ។…

sok sovanpanha

លោក Tommy Kim ត្រៀមខ្សែក្រវាត់រង្វាន់ឈុតធំ២ខ្សែ សម្រាប់កីឡាករជើងថ្មីដែលមានសមត្ថភាព

ក្នុងឱកាសចុះអនុស្សារណៈនៃកិច្ចសហការណ៍រៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី៤ និងមហាព្រឹត្តិការណ៍តន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស លោក Tommy Kim ទីប្រឹក្សាប្រចាំស្ថានីយទូរទស្សន៍ថោនបានបញ្ជាក់ច្បាស់ៗថាសម្រាប់រដូវកាលថ្មីស្ថានីយក៏ដូចជាដៃគូឧបត្ថម្ភនឹងត្រៀមខ្សែក្រវាត់២គ្រឿងថ្មីទៀតសម្រាប់ដាក់ឱ្យអ្នកប្រដាល់គុនខ្មែរឱ្យចូលខ្លួនវាយដណ្តើមក្នុងរជ្ជកាលថ្មីនេះ ពិសេសគឺពន្លកថ្មី និងកីឡាករដែលមិនទាន់មានខ្សែក្រវាត់កាន់កាប់នៅឡើយ។ លើសពីនេះ បុរសមានឈ្មោះពិតថា គីម…

sok sovanpanha

ទៀង ទីនី មានជំនឿចិត្តខ្ពស់ការពារតំណែងជើងឯកពាន AIA ជើងឯកវិទ្យាល័យ ថ្វីបើជាលើកទី១មកកាន់ក្រុមវិ.ឥន្ទ្រទេវី

អតីតខ្សែការពារចំណានក្រុមជម្រើសជាតិកម្ពុជាលោក ទៀង ទីនី ក្រោយដឹកនាំក្រុមវិទ្យាល័យឥន្ទ្រទេវីបានមួយរយៈលោកបានសារភាពថាការមកដឹកនាំក្រុមកម្រិតវិទ្យាល័យនេះមិនមែនជារឿងមួយដែលងាយស្រួលពេកនោះទេ។ យ៉ាងណាក្តីអតីតកីឡាករមានប្រភពពីខេត្តសៀមរាបបានថាលោកមានសុទិដ្ឋិនិយមខ្ពស់ក្នុងការនាំកូនក្រុមវិទ្យាល័យលោកធានាបានកៅអីបួនក្រុមចុងក្រោយ និងអាចឈានទៅការពារតំណែងម្ចាស់ជើងឯករបស់ខ្លួនបានក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤នេះ។ តាមរយៈការតាមដានពីរដូវកាលកន្លងៗមក និងការសង្កេតផ្ទាល់ពេលចូលមកបង្វឹកក្រុមកម្រិតវិទ្យាល័យនេះដោយផ្ទាល់នោះ គ្រូបង្វឹកវ័យ៣៨ឆ្នាំថាលោកបានដឹងនិងយល់ច្បាស់អំពីរបៀបលេង និងតាក់តិចរបស់ក្រុមវិទ្យាល័យផ្សេងៗទាំងអស់ហើយ។…

sok sovanpanha

គន្ធ វណ្ណនីតា សារភាពថាភ្លាំងភ្លាត់ក្បាច់ពេលប៉ះដៃគូបុក តែសន្យានឹងមិនអាចកើតឡើងម្តងទៀតសម្រាប់ប្រកួតនៅហ្វីលីពីន

កីឡាការិនីគុនចម្រុះ គន្ធ វណ្ណនីតា បានសារភាពត្រង់ៗថាកាលពីប្រកួតប៉ះកីឡាការិនីម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកមុននោះ រូបគេហាក់មានការភ្លេចភ្លាំង និងគាំងក្បាច់ពេលប្រកួតប៉ះគូប្រកួតដែលដើរចូលបុកលឿនបែបនោះ។ កូនអ្នកភ្នំពេញបន្តថានេះក៏ព្រោះតែកាលនោះរូបគេទើបតែចូលហ្វឹកហាត់កីឡាគុនចម្រុះនេះបានជាង២ខែមុនការប្រកួត ម្ល៉ោះហើយទាំងក្បាច់គុន ស្មារតី តាក់តិចផ្សេងៗ នីតាថាវាពិតជានៅថ្មីនៅឡើយសម្រាប់នាង។ និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិក្រោយទទួលបានដំបូន្មានពីគ្រូៗ…

sok sovanpanha

ទុនពី AMMA លើកមុន គោរមៈ ចាន់រាជ រំពឹងដណ្តើមបានមេដាយជូនជាតិក្នុងកម្មវិធីគុនចម្រុះនៅហ្វីលីពីន

អ្នកលេងគុនចម្រុះជើងថ្មី ផេង សុបញ្ញា ឬអ្នកសេ្នហាគុនខ្មែរស្គាល់ថា គោរមៈ ចាន់រាជ ក្រោយប្រមូលផ្តុំហ្វឹកហាត់ និងធ្លាប់ប្រកួតក្នុងប្រភេទកីឡាគុនចម្រុះកាលពីដើមខែកក្កដាកន្លងទៅ បាននិយាយថាសម្រាប់ការចេញទៅប្រកួតវិញ្ញាសានេះនៅប្រទេសហ្វីលីពីនរូបគេមានភាពជឿជាក់ថាអាចដណ្តើមបានមេដាយត្រឡប់មកជូនជាតិមាតុភូមិវិញ។ យុវជនមានឈ្មោះហៅក្រៅថាកុយ បង្ហាញការតាំងចិត្តខ្ពស់បែបនេះដោយសារតែបទពិសោធសល់ពីការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកមុន បានធ្វើឱ្យគេយល់ច្បាស់អំពីច្បាប់ប្រកួត…

sok sovanpanha

ជុន កក្កដា ដាក់ចិត្តទុកប្រកួតដែលនៅសល់ មិនឱ្យបាយ័នខកចិត្តដែលផ្ដល់ឱកាសធំឱ្យ

កីឡាករ ជុន កក្កដា បានបញ្ចប់ការប្រកួតបើកឆាកកម្មវិធីដណ្តើមខ្សែក្រវាត់រដូវកាលទី១២របស់ស្ថានីយទូរទស្សន៍បាយ័ន ដោយរបូតបាត់៣ពិន្ទុទៅហើយ ក្រោយចាញ់កីឡាករថៃ។ ប៉ុន្តែយ៉ាងណា ប្រយុទ្ធជំនាន់ថ្មីម្នាក់នេះ ថាលទ្ធផល មិនសមប្រកបនៅជុំដបូងនេះ មិនបានធ្វើឲ្យរូបគេបាក់ទឹកចិត្ត រឺបោះបង់មហិច្ឆតាឡើយ…

sok sovanpanha

ធ្លាប់ទទួលផលពីកូនឃ្លីលើតុ ហួន ពុធប្ញទ្ធីសក្តិ គ្រោងបង្កើតក្លឹបផ្ទាល់ខ្លួនជាការតបស្នងពេលមានធនធាន

សុភាសិតរបស់ខ្មែរយើងពោលថា ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ។ ស្របគ្នានេះដែរ យុវជន ហួន ពុធប្ញទ្ធីសក្តិ កីឡាករថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបង្ហាញពីផែនការរួមចំណែកថែរក្សា និងអភិវឌ្ឍកីឡាដែលខ្លួនស្រឡាញ់តាមរយៈការបង្កើតនៅក្លឹបវាយប៉េងប៉ុងផ្ទាល់ខ្លួនមួយនាថ្ងៃខាងមុខ។ សិស្សវិទ្យាល័យ ហ៊ុនសែន បូរី១០០ខ្នង…

sok sovanpanha

ថ្មីថ្មោងប្រឡូកក្នុងការប្រកួត តែអ្នកស្រី ស្រ៊ាង ស្រីពៅ មានមហិច្ឆតាធំក្នុងកីឡាជិះសេះកម្ពុជា

អ្នកស្រី ស្រ៊ាង ស្រីពៅ បុគ្គលិកក្រុមហ៊ុនមួយកន្លែងលើកឡើងក្រោយបញ្ចប់ការប្រកួតជិះសេះលើកទី៤ដែលរៀបចំដោយសហព័ន្ធកម្ពុជាបង្ហាត់សេះថាថ្វីបើនេះជាលើកទីមួយរបស់គាត់ តែគាត់ពិតជាសប្បាយចិត្តដែលអាចបញ្ចប់ការប្រកួតដំបូងរបស់ខ្លួនបានដោយជោគជ័យបែបនេះ។ បុគ្គលិកក្រុមហ៊ុនវ័យ៣៥ឆ្នាំដដែលបន្ថែមថាកន្លងមកធ្លាប់តែអង្គុយមើលគិតថាមិនមានអ្វីពិបាក ប៉ុន្តែដល់ជិះផ្ទាល់ខ្លួនឯងអ្នកស្រីថាមិនស្រួលឡើយមួយខ្លាចធ្លាក់ពីខ្នងសេះ ណាមួយទៀតមិនដឹងថាចលនារបស់សេះវាទៅណាឱ្យប្រាកដ។ កូនអ្នកភ្នំពេញខាងលើបន្តថាឆ្លងកាត់បទពិសោធប្រកួតលើកទីមួយនេះហើយធ្វើឱ្យគាត់កាន់តែមានទឹកចិត្តចង់អភិវឌ្ឍខ្លួនមួយកម្រិតទៀត ហើយបើអាចនោះ អ្នកស្រីក៏ចង់ក្លាយខ្លួនជាធនធានជម្រើសជាតិក្នុងកីឡាមួយនេះផងដែរ។ ជាមួយគ្នាដែរ…

sok sovanpanha