កីឡាប៊ីយ៉ា និងស្នូកឃ័រព្រឹត្តិការណ៍កីឡាជាតិ២០២៤មានថែមវិញ្ញាសាពិសេសមិនធ្លាប់មានពីមុនមក
លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានឱ្យដឹងថា បានសម្រេចបញ្ចូលវិញ្ញាសាថ្មី ក្នុងការប្រកួតកីឡាជាតិ ២០២៤ ដើម្បីសាកល្បង និងពង្រឹងសមត្ថភាពអត្តពលិកត្រៀមការប្រកួតអន្ដរជាតិ គឺវិញ្ញាសា…
កុមារា លឿម ពន្លក បានបទពិសោធថ្មីប្លែកក្នុងជីវិតពីកីឡាឡើងភ្នំ
កុមារា លឿម ពន្លក សមាជិកក្រុមកីឡាឡើងភ្នំ Chiko Family Boulder បាននិយាយក្រោយខ្លួនស្គាល់ និងចូលហ្វឹកហាត់ក្នុងកីឡាមួយនេះបានជាង៧ឆ្នាំមក រូបគេថាដូចជាសំណាងមួយសម្រាប់ខ្លួនអាចមានលទ្ធភាពលេងប្រភេទកីឡាមួយថ្មីដែលពុំបានស្គាល់កន្លងមក។ ជាក់ស្តើងម្ចាស់ក្លឹប Chiko…
កំណើនយុវជនចូលរួម ថ្នាក់ដឹកនាំសហព័ន្ធកីឡាឡើងភ្នំកម្ពុជាថាជាសញ្ញាណវិជ្ជមាន
ឯកឧត្តម ឡាំង អូណា បានមានប្រសាសន៍ថាកំណើននៃការចូលរួមយ៉ាងច្រើនពីកុះករពីសំណាក់យុវជនក្នុងការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៤ ពិតជារឿងល្អសម្រាប់ការផលិតធនធានបានកាន់ជាច្រើន។ នេះជាការលើកឡើងរបស់ ឯកឧត្តម ក្រោយបទបញ្ចប់ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤…
យុវតីខ្មែររំលេចអត្ថប្រយោជន៍នៃការហ្វឹកហាត់ក្បាច់គុនមរតកជាតិ
ហាត់ក្បាច់គុនខ្មែរ បានទាំងសុខភាពល្អ ចេះការពារខ្លួន និងផ្សព្វផ្សាយពីក្បាច់គុនមរតកជាតិ។ នេះជាការលើកឡើងរបស់កីឡាការឹនីយុទ្ធក្រមខម ឆន សុខនីន និងកីឡាការិនីគុនល្បុក្កតោ ហុង បូរ៉ា៕
AIA Pink Run ចូលរួមលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់
ចំនួនអ្នកចូលរួមព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run ២០២៤ ដល់ទៅខ្ទង់៤០០០នាក់កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា កន្លងទៅ ត្រូវបាន AIA ចាត់ទុកជាការរួមគ្នាជាធ្លុងមួយ…
ប្រណាំងរថយន្ត Off Road នៅខេត្តព្រះសីហនុជាចលករផ្សព្វផ្សាយទេសចរណ៍តំបន់ឆ្នេរនៅកម្ពុជា
ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តលើផ្លូវឧបសគ្គ (Off Road) អន្ដរជាតិ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ នាចុងខែវិច្ឆិកាខាងមុខ…
AIA Pink Run ឆ្នាំនេះស្រូបទាញបានអ្នកចូលរួមជិត៤០០០នាក់
អ្នករត់ប្រណាំងជាតិ និងអ្នករត់បរទេស ដែលបម្រើការងារនៅកម្ពុជា ជិត ៤០០០នាក់បានចូលរួមរត់ប្រណាំងកម្សាន្តប្រកបដោយស្នាមញញឹមក្នុងទិវារត់ប្រណាំង AIA Pink Run នៅមុខសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី១៣…
គន្ធ វណ្ណនីតា សារភាពថាភ្លាំងភ្លាត់ក្បាច់ពេលប៉ះដៃគូបុក តែសន្យានឹងមិនអាចកើតឡើងម្តងទៀតសម្រាប់ប្រកួតនៅហ្វីលីពីន
កីឡាការិនីគុនចម្រុះ គន្ធ វណ្ណនីតា បានសារភាពត្រង់ៗថាកាលពីប្រកួតប៉ះកីឡាការិនីម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកមុននោះ រូបគេហាក់មានការភ្លេចភ្លាំង និងគាំងក្បាច់ពេលប្រកួតប៉ះគូប្រកួតដែលដើរចូលបុកលឿនបែបនោះ។ កូនអ្នកភ្នំពេញបន្តថានេះក៏ព្រោះតែកាលនោះរូបគេទើបតែចូលហ្វឹកហាត់កីឡាគុនចម្រុះនេះបានជាង២ខែមុនការប្រកួត ម្ល៉ោះហើយទាំងក្បាច់គុន ស្មារតី តាក់តិចផ្សេងៗ នីតាថាវាពិតជានៅថ្មីនៅឡើយសម្រាប់នាង។ និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិក្រោយទទួលបានដំបូន្មានពីគ្រូៗ…
ទុនពី AMMA លើកមុន គោរមៈ ចាន់រាជ រំពឹងដណ្តើមបានមេដាយជូនជាតិក្នុងកម្មវិធីគុនចម្រុះនៅហ្វីលីពីន
អ្នកលេងគុនចម្រុះជើងថ្មី ផេង សុបញ្ញា ឬអ្នកសេ្នហាគុនខ្មែរស្គាល់ថា គោរមៈ ចាន់រាជ ក្រោយប្រមូលផ្តុំហ្វឹកហាត់ និងធ្លាប់ប្រកួតក្នុងប្រភេទកីឡាគុនចម្រុះកាលពីដើមខែកក្កដាកន្លងទៅ បាននិយាយថាសម្រាប់ការចេញទៅប្រកួតវិញ្ញាសានេះនៅប្រទេសហ្វីលីពីនរូបគេមានភាពជឿជាក់ថាអាចដណ្តើមបានមេដាយត្រឡប់មកជូនជាតិមាតុភូមិវិញ។ យុវជនមានឈ្មោះហៅក្រៅថាកុយ បង្ហាញការតាំងចិត្តខ្ពស់បែបនេះដោយសារតែបទពិសោធសល់ពីការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកមុន បានធ្វើឱ្យគេយល់ច្បាស់អំពីច្បាប់ប្រកួត…
ធ្លាប់ទទួលផលពីកូនឃ្លីលើតុ ហួន ពុធប្ញទ្ធីសក្តិ គ្រោងបង្កើតក្លឹបផ្ទាល់ខ្លួនជាការតបស្នងពេលមានធនធាន
សុភាសិតរបស់ខ្មែរយើងពោលថា ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ។ ស្របគ្នានេះដែរ យុវជន ហួន ពុធប្ញទ្ធីសក្តិ កីឡាករថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបង្ហាញពីផែនការរួមចំណែកថែរក្សា និងអភិវឌ្ឍកីឡាដែលខ្លួនស្រឡាញ់តាមរយៈការបង្កើតនៅក្លឹបវាយប៉េងប៉ុងផ្ទាល់ខ្លួនមួយនាថ្ងៃខាងមុខ។ សិស្សវិទ្យាល័យ ហ៊ុនសែន បូរី១០០ខ្នង…
ថ្មីថ្មោងប្រឡូកក្នុងការប្រកួត តែអ្នកស្រី ស្រ៊ាង ស្រីពៅ មានមហិច្ឆតាធំក្នុងកីឡាជិះសេះកម្ពុជា
អ្នកស្រី ស្រ៊ាង ស្រីពៅ បុគ្គលិកក្រុមហ៊ុនមួយកន្លែងលើកឡើងក្រោយបញ្ចប់ការប្រកួតជិះសេះលើកទី៤ដែលរៀបចំដោយសហព័ន្ធកម្ពុជាបង្ហាត់សេះថាថ្វីបើនេះជាលើកទីមួយរបស់គាត់ តែគាត់ពិតជាសប្បាយចិត្តដែលអាចបញ្ចប់ការប្រកួតដំបូងរបស់ខ្លួនបានដោយជោគជ័យបែបនេះ។ បុគ្គលិកក្រុមហ៊ុនវ័យ៣៥ឆ្នាំដដែលបន្ថែមថាកន្លងមកធ្លាប់តែអង្គុយមើលគិតថាមិនមានអ្វីពិបាក ប៉ុន្តែដល់ជិះផ្ទាល់ខ្លួនឯងអ្នកស្រីថាមិនស្រួលឡើយមួយខ្លាចធ្លាក់ពីខ្នងសេះ ណាមួយទៀតមិនដឹងថាចលនារបស់សេះវាទៅណាឱ្យប្រាកដ។ កូនអ្នកភ្នំពេញខាងលើបន្តថាឆ្លងកាត់បទពិសោធប្រកួតលើកទីមួយនេះហើយធ្វើឱ្យគាត់កាន់តែមានទឹកចិត្តចង់អភិវឌ្ឍខ្លួនមួយកម្រិតទៀត ហើយបើអាចនោះ អ្នកស្រីក៏ចង់ក្លាយខ្លួនជាធនធានជម្រើសជាតិក្នុងកីឡាមួយនេះផងដែរ។ ជាមួយគ្នាដែរ…
អាជ្ញាកណ្ដាលចៅក្រមឆ្នើមក្នុងការប្រកួតគុនចម្រុះខ្មែរបុរាណអាចនឹងបានរង្វាន់គាប់ចិត្ត
សិក្ខាកាម៤០រូបមកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សហព័ន្ធកីឡាគុនចម្រុះកម្ពុជា និងសហព័ន្ធកីឡាយុទ្ធក្រមខម បានបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយដំណើរការរយៈពេលមួយថ្ងៃកន្លះ។ ឯកឧត្ដម…
