ដៃគូផ្លូវការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះមួយប្រាប់ពីចក្ខុវិស័យសំខាន់ការបោះទុនមហាសាលក្នុងកីឡាមួយនេះ
លោក RG Chinte អ្នកគ្រប់គ្រងទូទៅប្រចាំ Genius Resort ដៃគូផ្លូវការមួយដែលផ្គត់ផ្គង់នៅទីលានសម្រាប់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះថ្លែងក្នុងការប្រកួតជិះសេះលើកទី១សម្រាប់ឆ្នាំ២០២៥នេះដោយថារីសតបានបន្ថែមនៅអ្វីៗថ្មីមួយចំនួនសម្រាប់ជាប្រយោជន៍នៃកីឡាសេះតួយ៉ាងមានដូចជាទីលានសេះថ្មី កន្លែងហាត់ប្រាណសម្រាប់សេះ ការបន្ថែមរោងសម្រាប់សត្វសេះ និងការនាំចូលសេះថ្មីៗជាច្រើនទៀតសម្រាប់តម្រូវការកីឡាករក៏ដូចជាភ្ញៀវទូទៅ។ តាមការអះអាងផ្ទាល់ពីលោក RG…
កម្មវិធីរត់ប្រណាំងផ្លូវការធំៗចំនួន៧ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
កម្មវិធីរត់ប្រណាំងនៅកម្ពុជាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងការប្រកួតផ្លូវការដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងទទួលស្គាល់ពីសហព័ន្ធអន្តរជាតិ និងការរត់ប្រណាំងរៀបចំដោយស្ថាប័នឯកជន ក៏ដូចជាក្រុមហ៊ុននានា។ ដោយឡែក ពេលនេះ AMS Sports សូមបង្ហាញពីកម្មវិធីរត់ប្រណាំងផ្លូវការក្រោមការរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៖ ១.…
ថ្មីសន្លាងក្នុងការប្រឡូកពានរង្វាន់អ្នកចាត់ការក្រុម Eagle FC បង្ហើបមហិច្ឆតាក្រសោប ពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ
បន្ទាប់ពីទទួលបាន៣ពិន្ទុដំបូងប្រចាំពូល C ក្រោយឈ្នះក្រុម Sena Angkor United កីឡាករ អ៊ូចតាំ សុធារិន្ទ កីឡាករនិងក៏ជាអ្នកចាត់ការទូទៅប្រចាំក្រុម Eagle FC…
គុណប្រយោជន៍កីឡានាំអ្នកម្តាយសម័យថ្មី ចេនឡា បញ្ចពិធកល្យាណី ដកឃ្លាមកលេងកីឡាប្រចាំ ថ្វីបើមានភាពមមាញឹកការងារ
អ្នកស្រី ចេនឡា បញ្ចពិធកល្យាណី ក្នុងនាមជាម្តាយនិងក៏មានអាជីពជាអ្នកផលិតមាតិកាលើបណ្តាញសង្គមបានលើកឡើងថាទោះបីជាបច្ចុប្បន្នរវល់និងការងារយ៉ាងណាក្តីក៏អ្នកស្រីតែងតែលៃពេលសម្រាប់ចូលរួមសកម្មភាពកីឡាជាប្រចាំ។ អ្នកម្តាយវ័យ៣២ឆ្នាំបន្តថាការលេងកីឡាពិតជាបានជួយយ៉ាងច្រើនសម្រាប់គាត់ដូចជាបានបន្ធូរសម្ពាធនានាពីការងារ ការពង្រឹងនៅស្មារតីក្នុងការបង្កើតគំនិតថ្មីៗ ពិសេសនោះគឺជួយសុខភាពរាងកាយឱ្យមានភាពរឹងមាំ។ កូនអ្នកភ្នំពេញដដែលក៏បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជា និងអ្នកម្តាយនានាឱ្យចាប់ផ្តើមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាព។ លើសពីនេះអ្នកម្តាយកូនពីរដដែលក៏បានណែនាំនៅប្រភេទកីឡាថ្មីមួយសម្រាប់អ្នកមានចំណាប់អារម្មណ៍លេងកីឡាប្រើប្រាស់រ៉ាកែត។ អ្នកស្រី ចេនឡា…
អ្នករត់ជាតិ និងអន្តរជាតិមួយក្រុមរៀបចំការប្រកួតពីក្រចេះដល់កៀនស្វាយរៃអង្គាសថវិកាជួយកុមារកំព្រា
អ្នកកនិយមកីឡារត់ និងបរទេសប្រមាណ៣០រូបបានចេញដំណើរទៅខេត្តក្រចេះនៅព្រឹកព្រលឹមថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះដើម្បីជួបជុំគ្នារៀបចំការប្រកួតកីឡារត់ និងជិះកង់ពីទីរួមខេត្តដល់មណ្ឌលផ្ទះក្លារ៉ា ដែលមានមូលដ្ឋាននៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នេះបើតាមការឱ្យដឹងពីលោក គីម សារឿន…
សាលាកីឡាគុណធម៌បង្ហាត់ទាំងជំនាញកីឡា បណ្ដុះទាំងបំណិនជីវិត
សាលាកីឡាគុណធម៌ដែលមានលោកបណ្ឌិត សេង ប៊ុនសុង ជានាយកគ្រប់គ្រងបានបើកដំណើរការហើយនៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ មានទីតាំងលើបណ្ដោយផ្លូវអង្គតាមិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ សាលាកីឡាដ៏ពិសេសនេះមានថ្នាក់បង្ហាត់កីឡាតេក្វាន់ដូ គុនល្បុក្កតោ…
វគ្គសិក្សាគ្រូបង្វឹកហែលទឹកនឹងរួមចំណែកផលិតធនធានគ្រូ និងអត្តពលិកកាន់តែច្រើន
វគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហែលទឹកកម្រិត១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ មកនោះបានបិទបញ្ចប់ហើយនៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក រំពឹងថា…
ថ្នាក់ដឹកនាំមជ្ឈមណ្ឌល CCC បង្ហាញហេតុផលពីក្រោយការបង្កើតព្រឹត្តិការណ៍ការប្រកួតកីឡាក្នុងឆ្នាំ២០២៤
លោកស្រី Grâce Burie Lenggeng អ្នកគ្រប់គ្រងប្រតិបត្តិប្រចាំ Cambodia Country Club បានលើកឡើងអំពីហេតុផលសំខាន់ៗក្នុងការបង្កើតកម្មវិធីប្រកួតកីឡាវាយសីជាគូបុរសអាយុក្រោម ១៨ឆ្នាំ និងការប្រកួតកីឡាថ្មី Pickleball…
ម្ចាស់មេដាយមាស FEI SEA YOUTH CUP ២០២៣ ព្រះនាងនរោត្តម អម្រិតា បង្ហាញមហិច្ឆតាដណ្តើមមេដាយជូនជាតិក្នុងការប្រកួត Princess’s Cup
ព្រះនាង នរោត្តម អម្រិតា កីឡាការិនីជម្រើសជាតិជិះសេះកម្ពុជាមានបន្ទូលក្រោយបញ្ចប់ការប្រកួតជិះសេះវិញ្ញាសាលោតផ្លោះរបារជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ដោយទ្រង់បានបង្ហាញព្រះទ័យរីករាយដោយបានទទួលបានចំណាត់ថ្នាក់លេខ២សម្រាប់ការប្រកួតវិញ្ញាសា ១២០ សង់ទីម៉ែត្រនេះ។ តាមរយៈបទពិសោធជោកជាំជាមួយការប្រកួតជាច្រើនមិនថាកម្រិតថ្នាក់ជាតិ និងអន្តរជាតិកន្លងមក បុត្រីអ្នកអង្គម្ចាស់នរោត្តម ណាន់ ដាទេវី…
អគ្គលេខាធិកាថ្មីសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះជឿជាក់មុតមាំថាអត្តពលិកកម្ពុជានឹងបំណែកកំណត់ត្រាថ្មីសម្រាប់ការប្រកួតដ៏ធំមួយនៅប្រទេសថៃ
លោកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការថ្មីសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះថ្លែងនាពិធីបិទការប្រកួតជិះសេះវិញ្ញាសាលោតផ្លោះរបារជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ លោកស្រីក៏ដូចជាសហព័ន្ធទាំងមូលពិតជាមានការសប្បាយចិត្ត និងសាទរជាខ្លាំងក្រោយឃើញពីសមត្ថភាពក្រុមអត្តពលិកកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់បែបនេះ។ ក្រោយបញ្ចប់ការប្រកួតនេះសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះនឹងបញ្ជូនក្រុមកីឡាករ-កីឡាការិនីកម្ពុជាទៅចូលរួមព្រឹត្តិការណ៍ Princess’s Cup 2024 ហើយសហព័ន្ធពិតជាមានជំនឿចិត្តខ្ពស់សម្រាប់ឱកាសចេញទៅប្រកួតលើកនេះ។ តាមរយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤…
កីឡាការិនីរាំ ម៉ូវ ដានីតា ឆ្លើយបែបនេះពេលសួររឿងហាត់កីឡាប្រឈមការឡើងសាច់ដុំ
"ពេលចូលហ្វឹកហាត់កីឡា ខ្ញុំបានត្រៀមចិត្តរួចរាល់ហើយប្រឈមនឹងការមានសាច់ដុំ សាច់មិនស្រឡូនស្អាត ព្រោះត្រូវហ្វឹកហាត់ខ្លាំង តែទទួលយកបាន ដោយសារចិត្តស្រលាញ់។" នេះជាការលើកឡើងរបស់កីឡាការិនីកីឡារាំ ម៉ូវ ដានីតា។ សមាជិកក្រុមកីឡារាំក្រសួងមហាផ្ទៃប្រាប់ថា ការរាំត្រូវប្រើតាំងពីចុងដៃ ដល់ចុងជើង…
មូលហេតុព្រឹត្តិការណ៍ប្រណាំងរថយន្ដ Off-Road អន្តរជាតិ លើកដំបូងនៅកម្ពុជាធ្វើនៅខេត្តព្រះសីហនុ
សហព័ន្ធកីឡាយានយន្ដកម្ពុជា និងមហាគ្រួសារ Off-Road នៅកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ដ Off-Road អន្តរជាតិ ឆ្លងកាត់ឧបសគ្គលើកដំបូងលើទឹកដីខេត្តព្រះសីហនុ ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។…