គ្រូជម្រើសជាតិសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាពន្យល់លម្អិតពីអត្ថប្រយោជន៍នៃការលេងកីឡាមួយនេះ
លោក ហូហ្គូរ បញ្ញា គ្រូជម្រើសជាតិប្រចាំសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាបានបញ្ជាក់បន្ថែមពីអត្ថប្រយោជន៍ដែលកីឡាមួយនេះផ្តល់ជូនអ្នកចូលរួមទទួលបាននោះសុខភាពរឹងមាំពេញមួយរូបរាងកាយតែម្តង។ បទពិសោធជាង១០ឆ្នាំក្នុងកីឡាមួយនេះ បុរសមានដើមកំណើតពីប្រទេសបារាំងរូបនេះបន្ថែមថាក៏ព្រោះតែកីឡា Aquathlon តម្រូវឱ្យអ្នកលេងប្រកួតទាំងហែលទឹកផង និងរត់ផងនោះ ច្បាស់ណាស់ផលដែលអ្នកលេងនឹងទទួលបានក៏បាន២ក្នុងពេលតែមួយដូចគ្នា។ គួររំលឹកថា កីឡាទ្រីយ៉ាត្លុងជាប្រភេទកីឡាកម្រិតអូឡាំពិកដែលមានវិញ្ញាសារ…
ថ្នាក់ដឹកនាំ CCC រីករាយឃើញចំនួនអ្នកចូលរួមប្រកួត Aquathlon កើនសឹងគុណ២
កម្មវិធីប្រកួត CCC Aquathlon ធ្វើឡើងនៅក្នុងបរិវេនក្លឹប Cambodia Country Club និងសហការរៀបចំពីសហព័ន្ធកីឡាទ្រីយ៉ាងត្លុងកម្ពុជា លោកស្រី Grâce Burie Lenggeng…
ម្ចាស់ជើងឯកបាល់ទាត់ក្នុងសាលពីរក្រុមប្រកាសសមាជិកថ្មីរៀងៗខ្លួនក្នុងថ្ងៃតែមួយ
ក្រោយបញ្ចប់យុទ្ធនាការការប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់ធំៗនានាកន្លងទៅក្រុមបាល់ទាត់ក្នុងសាលនីមួយៗបានធ្វើការរុះរើសមាសភាពកីឡាកររបស់ក្រុមខ្លួនរៀងៗខ្លួន។ តាមការបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ក្រុមបាល់ទាត់ក្នុងសាល Mihel Seoul Young Gun និងក្រុម Lucky FC កន្លងទៅនេះក្រុមជើងឯកថ្មីថ្មោងទាំងពីរនេះក៏បានប្រកាសនូវសមាជិកថ្មីរបស់ខ្លួនរៀងៗខ្លួន។ ក្នុងនោះសម្រាប់ក្រុម Mihel…
បើមានចំណុចនេះម៉្លោះ គង់ រតនៈថាការប្រកួតសេះ AEF Cup នៅថៃលទ្ធផល អាចនឹងប្រសើរជាងនេះ
កីឡាករ គង់ រតនៈ ជម្រើសជាតិសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានរំឭកពីការប្រកួតលក្ខណៈឯកត្តជនរបស់ខ្លួនក្នុង CSIY-B Asian Equestrian Federation - AEF Cup Pattaya…
SEA GAMES នៅកម្ពុជាជាចលករបញ្ឆួលចិត្តយុវជន អ៉ី លីហ្សៃដីន ចង់ក្លាយជាជម្រើសជាតិកីឡាបាល់បោះកម្ពុជា
មានកាយសម្បទាល្អ ខ្ពស់ស្រឡះតាំងពីក្មេងមកយុវជន អ៊ី លីហ្សៃដីន បានបង្ហើបគោលបំណងផ្ទាល់ខ្លួននូវថ្ងៃអនាគតថាចង់ចាប់កីឡាបាល់បោះជាអាជីពតែម្តងដោយសារតែជាកីឡាដែលខ្លួនស្រឡាញ់ស្រាប់។ យុវជនវ័យ១៧ឆ្នាំបន្តថាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមកជាផ្នែករួមចំណែកទាញអារម្មណ៍ខ្លួនចង់ចូលរួមកីឡាមួយនេះក្នុងសា្មរតីលេងតំណាងឱ្យប្រជាជាតិកម្ពុជាក្នុងព្រឹត្តិការណ៍នានានៅពេលខាងមុខ។ យ៉ាងណាមិញឱកាសជាប់ក្នុងក្រុមជម្រើសជាតិបាល់បោះក៏មិនជាស្រួលប៉ុន្មាន តែសម្រាប់សិស្សថ្នាក់ទី១២រូបនេះបានបង្ហាញការបេ្តជ្ញាចិត្តយ៉ាងមុតមាំក្នុងការហ្វឹកហាត់ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យខ្លាំងឡើងៗទៀតដើម្បីទៅដល់គោលដៅមួយនោះ។ ក្នុងពេលជាមួយគ្នាដែរ អ៊ី លីហ្សៃដីន…
មានតែប៉ុន្មានក្បាច់នេះអ្នកអាចចូលលេងបាល់ទាត់ក្នុងសាលបានហើយ
ស្ថិតក្នុងវិស័យបាល់ទាត់ក្នុងសាលជាច្រើនឆ្នាំ កីឡាករសំបូរបទពិសោធ២រូបនេះបានចែករំលែកនៅមូលដ្ឋានគ្រឹះខ្លះៗទៅដល់បងប្អូនដែលចាប់ចិត្ត និងមានបំណងចង់ចូលប្រឡូកក្នុងកីឡាដែលប្រើប្រាស់ទីលានផ្ទៃទាប ស្ថិតក្នុងសាលមួយនេះ ដោយ ព្រំ ឌីយ៉ាម៉ង់ សមាជិកក្រុមបាល់ទាត់ THE PEANUT FT បានរំលេចនូវក្បាច់ងាយៗមួយចំនួនដូចជាការមានភាពស្និតស្នាលជាមួយបាល់…
អតីតជម្រើសជាតិកីឡាប៊ីយ៉ាកម្ពុជា យុវជន ពុធ ច័ន្ទដារ៉ា ពន្យល់ពីកីឡាប៊ីយ៉ា ហេតុអ្វីបែងចែកជា៣ប្រភេទផ្សេងៗគ្នា
ជឿជាក់ថាមិនដល់ពេលនេះអាចមានអ្នកខ្លះនូវមានការយល់ច្រលំ ឬពុំទាន់បែងចែកដាច់ថាអ្វីទៅជាកីឡាប៊ីយ៉ាតាមរយៈកិច្ចសម្ភាសន៍របស់ AMS Sports យុវជន ពុធ ច័ន្ទដារ៉ា អតីតកីឡាករជម្រើសជាតិកីឡាប៊ីយ៉ាកម្ពុជាបានស្រាយបំភ្លឺច្បាស់ៗថាកីឡាប៊ីយ៉ាគេបែងចែកជា៣ប្រភេទ ឈ្មោះ និងរបៀបលេងខុសៗគ្នា។ ដោយយុវជនវ័យ ២៥ឆ្នាំដដែលបន្តថាកីឡាប៊ីយ៉ានេះនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមាន៣ប្រភេទរួមមានស្នូកឃ័រ…
ពីក្រុមមួយទៅក្រុមមួយកីឡាការិនី ឈន ស្រីនី ថាតែងតែក្រេបជញ្ជក់បានមេរៀនថ្មីៗ
កីឡាការិនី ឈន ស្រីនី ប្រធានក្រុមបាល់ទាត់នារីបឹងកេតបានរំឭកពីដំណើរចាប់អាជីពបាល់ទាត់របស់ខ្លួនដោយផ្តើមដំបូងជាមួយក្រុមនារីភ្នំពេញក្រោន រួចទៅចូលរួមជាវិសាខា និងបច្ចុប្បន្នរួមរស់ជាមួយក្រុមនារីបឹងកេត ដោយប្រធានក្រុមអាយុ២៦ឆ្នាំរូបនេះបញ្ជាក់ថាពីក្រុមទៅមួយក្រុមខ្លួនតែងតែវិវត្តសមត្ថភាពរបស់ខ្លួនមិនថាមូលដ្ឋានគ្រឹះនៃបាល់ទាត់ បច្ចេកទេសលេង និងការលេងសហការគ្នាដោយមានរបៀបរបបលេងជាក្រុមត្រឹមត្រូវ។ កូនអ្នកខេត្តកំពង់ស្ពឺរូបនេះបន្ថែមថាសម្រាប់ការមកចូលរួមជាមួយក្រុមបាល់ទាត់នារីបឹងកេតបានមួយរដូវកាលមកនេះរូបគេថារៀនសូត្របានច្រើនមិនថាពីក្រុមគ្រូៗ មិត្តរួមក្រុម និងថ្នាក់លើជាច្រើនចំណុច។…
ពីក្រោយនិយមន័យ៥០០%របស់ក្រុមមីហឹរ
លោក ពុធ សុធារ៉ា ពន្យល់អំពីអត្ថន័យប្រាំរយភាគរយដែលក្រុមលោកដាក់ចេញលើកីឡាករខ្លួននោះគឺចង់ដាស់ស្មាតីរបស់ក្រុមកីឡាករទាំងអស់ប្រឹងប្រែងឱ្យបានខ្លាំងមិនថាការហ្វឹកហាត់ ឬថ្ងៃប្រកួត និងក៏ជាការបណ្តុះឆន្ទៈកីឡាករឱ្យកាន់តែខ្លាំងខ្លា។ យុទ្ធសាស្ត្រដាស់ស្មារតីមួយនេះគ្រូបង្វឹករូបនេះប្រើប្រាស់ពេលប៉ះក្រុមគូប្រជែងដែរខ្លាំងៗដូចគ្នា និងសម្រាប់តែវគ្គសំខាន់ៗ ជាក់ស្តែងលោកនឹងយកទៅប្រើនូវថ្ងៃផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញតែម្តង។ វគ្គផ្ដាច់ព្រ័ត្របាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ នឹងប្រារព្ធនៅថ្ងៃសៅរ៍ ទី២៩…
ថោន ចាត់ទុកលើសពីកីឡា សម្រាប់ព្រឹត្តិការណ៍ ធឿន ធារ៉ា និងគុនខ្មែរ ប៉ះក្រុមអ្នកប្រយុទ្ធអាមេរិក
សករាជមួយថ្មីទៀតសម្រាប់គុនខ្មែរសហការរៀបចំមហាព្រឹត្តិការណ៍គុនខ្មែរ-សហរដ្ឋអាមេរិកនៅលើទឹកដីអង្គរនៃខេត្តសៀមរាប ក្នុងនោះលោក Tommy Kim ទីប្រឹក្សាប្រចាំស្ថានីយទូរទស្សន៍ថោនថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីមហាព្រឹត្តិការណ៍នេះដោយបញ្ជាក់ច្បាស់ៗថាមួយកម្មវិធីធំនេះពិតជាចំណេញខ្លាំងសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ថ្នាក់ដឹកនាំរូបនេះបន្ថែមថាផ្លែផ្កាដែលនឹងទទួលបានពីមួយព្រឹត្តិការណ៍នេះរួមមានការផ្សព្វផ្សាយក្បាច់គុនខ្មែរបុរាណរបស់យើងទៅដល់សហរដ្ឋអាមេរិក ការពាំនាំនូវវប្បធម៌អរិយធម៌ខ្មែរ និងជំរុញផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រទេសកម្ពុជា។ ស្របគ្នាដែរ ទីប្រឹក្សារូបនេះបានដាក់ក្តីសង្ឃឹមថាបើសិនជាមួយព្រឹត្តិការណ៍នេះកីឡាករគុនខ្មែររបស់យើងផ្តួល ឬយកឈ្នះគ្រប់គូនោះច្បាស់ណាស់លោកថាគុនខ្មែរនឹងក្រសោបបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនអាមេរិក និងពិភពលោកជាក់ជាពុំខាន។…