sok sovanpanha

251 Articles

ផ្តាច់ព្រ័ត្រហ្វូតសាលរាជធានីភ្នំពេញ គ្រូ DIC FC ឱ្យភាគរយទៅខាងមីហឹរផ្អែកលើសម្មតិកម្មនេះ

ពានបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញឈានដល់វគ្គផ្តាច់ព្រ័ត្រហើយដោយរកឃើញក្រុមពីរនឹងត្រូវប៉ះគ្នាដណ្តើមពាននោះគឺការប្រកួតគ្នារវាងក្រុមបាល់ទាត់ MIHEL SEOUL YG តទល់នឹងក្រុម C-Light Stars ក្នុងនោះសម្រាប់លោក ជេត ច័ន្ទរចនា គ្រូបង្គោល DIG…

sok sovanpanha

មួយកម្មវិធីទៅមួយកម្មវិធីគ្រូជំនួយជម្រើសជាតិកម្ពុជាបង្ហាត់ជិះសេះកត់សម្គាល់គុណផលអត្តពលិកមានការកើនឡើង

ជាលើកទី២ក្នុងឆ្នាំ២០២៥ ហើយដែលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះប្រារព្ធការប្រកួតធ្វើតេស្តសមត្ថភាពរបស់ក្រុមកីឡាករ-កីឡាការិនី ដែលមានការសហការទីលានល្អប្រណិតសម្រាប់ប្រកួតប្រជែងពីដៃគូ Genius Resort ក្នុងនោះលោក សាត សាវីត គ្រូបង្វឹកប្រចាំក្លឹប Genius និងជាគ្រូជំនួយក្រុមជម្រើសជាតិសេះកម្ពុជាផងនោះបានវាយតម្លៃខ្ពស់ពីកម្រិតសមត្ថភាពរបស់ក្រុមកីឡាករជម្រើសជាតិកម្ពុជាទាំងអស់ដែលមកប្រកួតប្រជែងមានការកើនឡើងជាលំដាប់។  សមិទ្ធិផលទាំងនេះកើតចេញពីការហ្វឹកហាត់ដិតដល់របស់ពួកគេតាមរយៈការនាំគ្រូជំនាញៗមកពីក្រៅស្រុកបន្ថែម…

sok sovanpanha

គ្រូបង្វឹកក្រុម PEANUT FT ៖ ភាពជឿនលឿននៃបច្ចេកវិទ្យាជួយច្រេីនដល់ការអភិវឌ្ឍកីឡាករ

កីឡាករ ព្រំ ឌីយ៉ាម៉ង់ សមាជិកនិងជាគ្រូបង្វឹកក្រុមបាល់ទាត់ក្នុងសាល THE PEANUT FT បានបង្ហាញការយល់ឃើញរបស់ខ្លួនពាក់ព័ន្ធជាមួយបែបបទនិងគុណភាពរបស់យុវជនជំនាន់ក្រោយៗនេះហាក់មានរបៀបលេងមួយថ្មី ជឿនលឿន ខុសដាច់ពីជំនាន់គាត់ផ្តើមលេងដំបូងៗ។ បុរសវ័យ២៩ឆ្នាំបន្តទៀតថាទាំងនេះអាចកើតចេញពីភាពល្បីល្បាញនៃបាល់ទាត់ក្នុងសាលក្នុងប្រទេសកម្ពុជានូវពេលបច្ចុប្បន្ន កត្តាយុវជនឥឡូវមានឆ្លាតវៃក្នុងការស្វែងរកវិធីសាស្ត្រលេងថ្មីៗតាមរយៈអ៊ីធឺណេត…

sok sovanpanha

ផ្តើមពីរារាំង អ្នកស្រី ចាន់ ពិសី ប្រែងាកមកគាំទ្រកូនប្រុសលេងបាល់ទាត់យ៉ាងពេញទំហឹងវិញ

អ្នកស្រី ចាន់ ពិសី ក្នុងពេលជូនកូនប្រុសមកតេស្តសមត្ថភាពយុវជនអាយុក្រោម១៦ឆ្នាំរបស់ក្លឹបបាល់ទាត់បឹងកេតកន្លងទៅបាននិយាយថាខ្លួនមើលឃើញពីគុណតម្លៃនៃបាល់ទាល់ និងអត្ថប្រយោជន៍ជាច្រើនដែលហុចឱ្យកូនប្រុសរបស់ខ្លួន។ ម្តាយយុវជនកើតឆ្នាំ២០១០ដដែលសារភាពថាដំបូងឡើយអ្នកស្រីមិនចង់ឱ្យកូនប្រុសប្រឡូកក្នុងវិស័យនេះឡើយ តែដោយសារតែគុណផលនៃការលេងរបស់កូនប្រុសល្អ និងគ្រួសារអ្នកស្រីជាអតីតកីឡាករបាល់ទាត់ស្រាប់ទៀតនោះទើបធ្វើឱ្យអ្នកស្រីបែរជាផ្លាស់ប្តូរផ្នត់គំនិតវិញ។ ដោយរយៈពេលជាង២ឆ្នាំមកនេះអ្នកស្រី ពិសី តែងតែទៅមើល ឬជូនកូនប្រុសទៅលេងបាល់ទាត់ជាប្រចាំជាក់ស្តែងដូចពេលដែលមកធ្វើតេស្តនេះឯង។…

sok sovanpanha

អត្ថន័យ២នេះគ្រប់គ្រាន់គ្របដណ្តប់ឈ្មោះក្រុមបាល់ទាត់មួយមានមូលដ្ឋាននៅខេត្តព្រះសីហនុ

យុវជន ហាន ចាន់ហៀង សមាជិកក្រុមបាល់ទាត់ Hurricane – HRC ដែលមានមូលដ្ឋានក្នុងខេត្តព្រសីហនុបានទម្លាយអត្ថន័យស្នូលពីរដែលនូវពីក្រោយក្រុមខ្លួនដែលបកជាភាសាខ្មែរថាខ្យល់ព្យុះនោះក៏ព្រោះជាក្រុមដែលមានមូលដ្ឋានជាប់ដែនសមុទ្រ ចំណែកគុណផលល្បឿនរបស់កីឡាករម្នាក់ៗសុទ្ធលឿនៗទៀត។ យុវជនមានអាយុ១៨ឆ្នាំដដែលបន្តទៀតថាសមាជិកក្រុមទាំងមូលល្អ និងលឿនទៅបានក៏ដោយសារតែក្រុមទាំងមូលមានការប្រមូលផ្តុំហ្វឹកហាត់ជាប់លាប់ដើម្បីរក្សានៅគុណផលឱ្យនៅស្ថិតថេរ។ ជាមួយគ្នាដែរ…

sok sovanpanha

ធ្លាប់មើលតែតាមឡាយទាល់បានប្រកួតប៉ះ យុវជន នៅ ណារិន អ្នកចាំទីព្រះសីហនុអលស្តារថាទម្ងន់គ្រាប់កីឡាករអាជីពមួយបាល់ៗមិនធម្មតា

យុវជន នៅ ណារិន អ្នកចាំទីក្រុមបាល់ទាត់សម្ពន្ធយុវជនស្រឡាញ់សន្តិភាព និងក៏ជាអ្នកចាំទីក្រុមព្រះសីហនុអលស្តារក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមបាល់ទាត់បឹងកេតបានសរសើរចំៗពីគុណផលរបស់កីឡាករកម្រិតអាជីពថាពិតជាល្អដូចអ្វីដែលខ្លួននិងសមាជិកក្រុមធ្លាប់ទស្សនាតាមកញ្ចក់ទូរទស្សន៍ពិតមែន។ អ្នកចាំទីអាយុ២៤ឆ្នាំរូបនេះបន្តថាកម្លាំងជើងនៃការស៊ុត១គ្រាប់ៗពិតជាធ្ងន់និងពិបាកក្នុងជួយសង្រ្គោះយ៉ាងខ្លាំង។ ស្របគ្នានេះដែរ យុវជនមានស្រុកកំណើតពីខេត្តកំពង់ចាមដដែលបន្ថែមថាមួយប្រកួតនេះខ្លួនពិតជាបានរៀនសូត្របានច្រើនពីក្រុមកីឡាកររបស់ក្លឹបបាល់ទាត់បឹងកេតលើចំណុចមួយចំនួនដូចជាដាក់សម្ពាធលើដៃគូ និងការសហការគ្នាលេងជាក្រុមជាដើម។ លើសពីនេះ ណារិន ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តនិងមិននឹកស្មានដល់ថាបានប្រកួតទល់នឹងក្រុមបឹងកេតដូច្នេះដែរ។…

sok sovanpanha

ចំណងមិត្តភាពមិនអាចកាត់ថ្លៃបានដែលក្រុមមហាមិត្តរកបានពីកីឡាបាល់ទាត់

លោក ឆាយ សុហួត ប្រធានក្រុមបាល់ទាត់មហាមិត្តក្រោយបញ្ចប់ការប្រកួតមិត្តភាពតទល់នឹងក្រុមបឹងកេតវ័យចាស់កាលពីពេលថ្មីៗកន្លងទៅនេះបានថាការប្រកួតមួយនេះពិតជាកត្តិយសសម្រាប់លោក និងសមាជិកក្រុមទាំងមូលដែលបានលេងតទល់នឹងក្រុមវ័យចាស់បឹងកេតក្នុងឱកាសដំណើរទេសចរណ៍ទៅកាន់ខេត្តព្រះសីហនុរបស់ក្លឹបផ្ទាល់។ លើសពីនេះប្រធានក្រុមវ័យ៣៧ឆ្នាំរូបនេះក៏បាននិយាយអំពីសាវតាខ្លះនៃការបង្កបង្កើតក្រុមបាល់ទាត់ដែលមានឈ្មោះថាមហាមិត្តនេះឡើង។ ជាមួយគ្នាដែរ ថ្នាក់ដឹកនាំក្រុមដដែលនេះក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗមិនថាពេលសប្បាយ និងគ្រាលំបាកគ្រប់សមាជិកក្រុមទាំងអស់តែងតែរួមដៃគ្នាជួយគ្នាទៅវិញជានិច្ច។ ក្នុងនោះ លោក ឆាយ…

sok sovanpanha

លោកស្រី ពុធ ធីតា បង្ហាញការភ្ញាក់ផ្អើលពីសន្ទុះយុវជនមកធ្វើតេស្តរយៈពេល៤ថ្ងៃនេះ

លោកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេតក្នុងឱកាសចុះមើលពីសកម្មភាពនៃការធ្វើតេស្តយុវជនអាយុក្រោម ១៦ និង១៨ឆ្នាំរបស់ក្លឹបបានមានប្រសាសន៍ថាលោកស្រីពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងដែលឃើញមានយុវជនជាច្រើនពាន់នាក់មកពីគ្រប់ទិសទីនាំគ្នាមកធ្វើតេស្តដូច្នេះ។ ក្នុងនាមជាប្រធានក្លឹបពេលឃើញពីចំនួនយុវជនមកចូលរួមរយៈ៤ថ្ងៃមកនេះជាង២ពាន់នាក់នេះ លោកស្រីថាគឺជាសញ្ញាណវិជ្ជមានមួយសម្រាប់អនាគតនៃបាល់ទាត់កម្ពុជា។ បន្ថែមទៀតដែរ ថ្នាក់ដឹកនាំដដែលបន្តថាវត្តមាននៃការចូលរួមពីសំណាក់យុវជនយ៉ាងផុលផុសបែបនេះ គឺស្របទៅតាមចក្ខុវិស័យរបស់ក្លឹបបាល់ទាត់បឹងកេតលើការបណ្តុះកីឡាករចេញពីកម្រិតថ្នាលបែបនេះ និងក៏ស្របតាមទិសដៅសហព័ន្ធបាល់ទាត់កម្ពុជាក្នុងការស្វែងរកនូវធនធានល្អៗសម្រាប់បន្តវេនពីកីឡាករចាស់ៗ។…

sok sovanpanha

ជីតាម្នាក់មកពីកំពង់ចាមទម្លាក់ការងារចោលសិន យកពេលជូនចៅប្រុសមកធ្វើតេស្តយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត

លោក លី លឿន មកពីស្រុកបាធាយ ខេត្តកំពង់ចាម ឆ្លៀតពេលកំពុងរងចាំចៅប្រុសតេស្តសម្ថតភាពយុវជនអាយុក្រោម១៨ឆ្នាំជាមួយក្រុមបាល់ទាត់បឹងកេតដោយលោកថាបានដាក់ច្បាប់សុំកន្លែងការងារឈប់មួយថ្ងៃ ដើម្បីយកពេលជូនចៅប្រុសដោយផ្ទាល់មកតេស្ត U18 របស់ក្លឹបបាល់ទាត់បឹងកេត។ បុរសវ័យ៦៧ឆ្នាំដដែលបន្ថែមថាការសម្រេចជូនចៅមកធ្វើតេស្តក៏ព្រោះតែឃើញចៅរបស់ខ្លួនតែងតែចំណាយពេល និងព្យាយាមលេងបាល់ទាត់មកជាយូរមកហើយទើបបំពេញបំណងចៅក្នុងការមកសាកល្បងលក្ខណៈស្តង់ដាដូចនេះ។ ស្របគ្នាដែរនោះ…

sok sovanpanha

សមាជិកក្រុមដំរីវ័យចាស់ លោក ម៉ី រ័ត្នភ័ក្ត្រា ៖ ចំណងមិត្តភាព និងសុខភាពមាំមួនកើតទន្ទឹមគ្នាពីការលេងបាល់ទាត់

លោក ម៉ី រ័ត្នភ័ក្ត្រា សមាជិកក្រុមបាលទាត់ដំរីវ័យចាស់ក្រោយបញ្ចប់ការប្រកួតមិត្តភាពតទល់នឹងក្រុមបឹងកេតវ័យចាស់នៅទីលានហ្វឹកហាត់របស់ក្លឹបបាល់ទាត់បឹងកេតកាលពីចុងសប្តាហ៍កន្លងទៅបានលើកឡើងថាការប្រមូលផ្តុំគ្នាបង្កើតជាក្រុមបាល់ទាត់សម្រាប់លេងមិត្តភាពជាមួយក្រុមវ័យចាស់ផ្សេងៗនេះគឺក្នុងគោលបំណងបង្កើតចំណងមិត្តភាពរវាងគ្នានិងគ្នារបស់សមាជិកទាំងអស់ដែលមានមូលដ្ឋានរស់នៅក្នុងខណ្ឌដង្កោផ្ទាល់ ក៏ដូចជាការបង្កើតទំនាក់ទំនងជាមួយក្រុមបាល់ទាត់នានាដែលបានប្រកួតតទល់គ្នានោះ។ បុរសមានប្រភពពីខេត្តបន្ទាយមានជ័យរូបនេះបន្តថាកីឡាបាល់ទាត់ជាកីឡាដែលពេញនិយមមួយក្នុងប្រទេសកម្ពុជា និងក៏ជាកីឡាដែលទាមទារឱ្យអ្នកលេងធ្វើការងារច្រើនជាក់ស្តែងដូចជាកត្តាកម្លាំង ភាពយល់ចិត្តគ្នា ការលេងជាក្រុម ពិសេសបំផុតនោះបាល់ទាត់ជួយដុត និងបញ្ចេញជាតិពុលបានច្រើនផងដែរ។ លើសពីនេះ…

sok sovanpanha

ការចូលមកដឹកនាំរបស់ព្រំ ឌីយ៉ាងម៉ង់ ហាក់ជះលទ្ធផលវិជ្ជមានសម្រាប់ក្រុម Peanut FT

ក្នុងកិច្ចសម្ភាសន៍ពិសេសកម្មវិធីអេចអូចកីឡារបស់ AMS Sports ជាមួយក្រុម The Peanut FT មុនវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាល ជើងឯករាជធានីភ្នំពេញ រដូវកាលទី១ កីឡាករ ជី…

sok sovanpanha

បទពិសោធប្រឡូកលីគឆ្នាំមុនប្រធានក្រុមបឹងកេតនារី ថាជាមេរៀនល្អមួយសម្រាប់សម្រួចសមត្ថភាពត្រៀមរដូវកាលថ្មី

កីឡាការិនី ឈន ស្រីនី ប្រធានក្រុមបាល់ទាត់នារីបឹងកេតក្នុងឱកាសប្រមូលផ្តុំហ្វឹកហាត់សារជាថ្មីត្រៀមសម្រាប់ប្រកួតប្រជែងពានរង្វាន់ខេមបូឌានលីគនារីនាពេលខាងមុខបានលើកឡើងថាខ្លួនពិតជាសប្បាយរីករាយដែលបានវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាឡើងវិញជាមួយមិត្តរួមក្រុមទាំងអស់។ យុវតីវ័យ ២៦ឆ្នាំបន្តថាការវិលត្រឡប់ជាថ្មីនេះរូបគេ មិត្តរួមក្រុម ក៏ដូចជាថ្នាក់ដឹកនាំក្រុមទាំងមូលបានកំណត់នៅគោលដៅថ្មី ស្របពេលរដូវកាលមុនបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៦ប្រចាំតារាងក្រុមចូលរួមសរុប។ ឆ្លងកាត់បទពិសោធប្រកួតមួយរដូវកាលមកនេះម្ចាស់អាវលេខ៩៩ដដែលមើលឃើញពីភាពឆកល្វែងមួយចំនួនរបស់ក្រុមលើចំណុចខ្វះខាតភាពសហការជាក្រុម តំបន់ប្រយុទ្ធមិនទាន់មានភាពមុតស្រួច និងបញ្ហាមួយចំនួនត្រូវដុសខាត់បន្ថែម។…

sok sovanpanha