បទពិសោធប្រឡូកលីគឆ្នាំមុនប្រធានក្រុមបឹងកេតនារី ថាជាមេរៀនល្អមួយសម្រាប់សម្រួចសមត្ថភាពត្រៀមរដូវកាលថ្មី
កីឡាការិនី ឈន ស្រីនី ប្រធានក្រុមបាល់ទាត់នារីបឹងកេតក្នុងឱកាសប្រមូលផ្តុំហ្វឹកហាត់សារជាថ្មីត្រៀមសម្រាប់ប្រកួតប្រជែងពានរង្វាន់ខេមបូឌានលីគនារីនាពេលខាងមុខបានលើកឡើងថាខ្លួនពិតជាសប្បាយរីករាយដែលបានវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាឡើងវិញជាមួយមិត្តរួមក្រុមទាំងអស់។ យុវតីវ័យ ២៦ឆ្នាំបន្តថាការវិលត្រឡប់ជាថ្មីនេះរូបគេ មិត្តរួមក្រុម ក៏ដូចជាថ្នាក់ដឹកនាំក្រុមទាំងមូលបានកំណត់នៅគោលដៅថ្មី ស្របពេលរដូវកាលមុនបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៦ប្រចាំតារាងក្រុមចូលរួមសរុប។ ឆ្លងកាត់បទពិសោធប្រកួតមួយរដូវកាលមកនេះម្ចាស់អាវលេខ៩៩ដដែលមើលឃើញពីភាពឆកល្វែងមួយចំនួនរបស់ក្រុមលើចំណុចខ្វះខាតភាពសហការជាក្រុម តំបន់ប្រយុទ្ធមិនទាន់មានភាពមុតស្រួច និងបញ្ហាមួយចំនួនត្រូវដុសខាត់បន្ថែម។…
ឯកអគ្គរាជទូតចក្រភពអង់គ្លេសលាន់មាត់សរសើរស្មារតីអ្នកគាំទ្របាល់ទាត់កម្ពុជាសឹងតែដូច Premier league
មានប្រភពចេញពីប្រទេសមួយពិភពលោកទទួលស្គាល់ថាជាប្រទេសដែលមានវិស័យបាល់ទាត់រីកចម្រើន លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជាបានបង្ហាញទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនិងវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជាដោយលោកបានបង្ហាញការភ្ញាក់ផ្អើល និងនិយាយសរសើរច្បាស់ៗពីគុណភាពរបស់ក្លឹបដែលប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាពិតជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះឯកអគ្គរាជទូតវ័យ៣៧ដដែលបានកត់សម្គាល់ពីសន្ទុះអ្នកគាំទ្របាល់ទាត់កម្ពុជាតាមបណ្តាលក្លឹបនីមួយៗពិតជាបង្ហាញចេញនៅស្មារតីនៃការគាំទ្រយ៉ាងពិតប្រាកដមួយ ដូចអ្នកគាំទ្រនៅប្រទេសអង់គ្លេសដែរ។ សញ្ញាណនៃការគាំទ្រយ៉ាងផុលផុសបែបនេះពិតជាការជះឥទ្ធិពលវិជ្ជមានដល់ការរីកចម្រើននៃបាល់ទាត់កម្ពុជា។ លោក ដូមីនិក វីល្លៀម…
ក្មួយប្រុសបង្កើត សំអែល ណាសា ទម្លាយរឿងរ៉ាវពីក្រោយការប្តូរពីលេងនៅតារាងស្មៅមកក្នុងសាល
យុវជន ណាហ្ស៊ែ អារ៉ាហ្វាត កីឡាកររបស់ក្រុមបាល់ទាត់ក្នុងសាល DIG FC និងជាក្មួយប្រុសបង្កើតរបស់អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជាកីឡាករ សំអែល ណាសា បាននិយាយជុំវិញការផ្លាស់ប្តូរពីកីឡាករលេងលើតារាងវាលស្មៅមកចាប់ប្រឡូកក្នុងបាល់ទាត់ក្នុងសាលនេះក៏ព្រោះបាល់ទាត់ក្នុងសាលលេងក្នុងម្លប់ តារាងតូចងាយស្រួលលេងជាង ពិសេសគឺមិនទាមទារឱ្យមានការប្រមូលផ្តុំហ្វឹកហាត់ច្រើនដែលមិនប៉ះពាល់ការសិក្សារបស់ខ្លួន។…
ប្រធាន ស.ស.យ.ក សាទរកំណត់ត្រាចំនួនក្រុមចូលរួមប្រកួតពានមិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ខួបលើកទី១០
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានសម្តែងការសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណត់ត្រាថ្មីរបស់ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី១០ ដែលមានចំនួនក្រុមចូលរួមរហូតដល់ទៅ៣៥ក្រុម។ នេះជាការលើកឡើងក្នុងពិធីបើកការប្រកួតជាផ្លូវការ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី១០…
គ្រូបង្វឹកក្រុម 9NG អំពាវវនាវក្រុមបាល់ទាត់ក្រៅផ្លូវការផ្សេងៗចូលរួមក្នុងពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បីកុមារកម្ពុជា
លោក ស៊ុន សមប្រាថ្នា គ្រូបង្វឹកក្រុម 9NG ជាអតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាថ្លែងក្រោយបញ្ចប់ការប្រកួតបាល់ទាត់រៃអង្គាសស្វែងរកថវិកាក្នុងពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បីកុមារកម្ពុជា (រដូវកាលទី៣) ដោយលោកនិងសមាជិកក្រុមពិតជារំភើបរីករាយក្នុងនាមជាក្រុមដំបូងគេក្នុងយុទ្ធនាការមួយនេះ។ បុរសវ័យ៤៥ឆ្នាំរូបនេះបន្តថាលោកពិតជាលើកទឹកចិត្ត និងអំពាវវនាវទៅដល់បណ្តាលក្រុមបាល់ទាត់ក្រៅផ្លូវការនានានាំគ្នាចូលរួមក្នុងសកម្មភាពនេះបន្ថែមទៀត ដើម្បីជួយរកថវិការជួយទៅដល់កុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺ។ អតីតខ្សែការពារអំឡុងឆ្នាំ…
វិន័យ និងការសហការគ្នាបានល្អយ៉ាងខ្លាំងរបស់បឹងកេត នៅទឹកដីព្រះខ័នរាជស្វាយរៀង
ក្នុងកម្មវិធីជជែកបាល់ទាត់របស់ AMS Sports លោក ឃួន ឡាបូរ៉ាវី វាគ្មិនប្រចាំកម្មវិធីបានលើកសរសើរចំៗជុំវិញតំបន់ការពាររបស់បឹងកេតក្នុងជំនួបតទល់នឹងព្រះខ័នរាជស្វាយរៀងជុំទី១នៃក្រុមកំពូលទាំង៦ដោយលោកមើលឃើញថាក្រុមបឹងកេតមានការខុសប្លែកពីប្រកួតកាលពីជុំធម្មតានៃលីគកំពូលកន្លងមក។ អតីតអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេ៤រដូវកាលជាប់គ្នាពានរង្វាន់ HUN SEN CUP បន្តថាគុណភាព…
ធ្លាប់ស្ថិតក្នុងស្ថានភាពលំបាក តារាចម្រៀង ប៉ៃ ដាវីឌ រីករាយក្នុងការលេងកីឡារៃថវិកាជួយសង្គម
លោក ប៉ៃ ដាវីឌ តារាចម្រៀងនិងជាសមាជិកក្រុមបាល់ទាត់ Vlogger All Stars បានបង្ហាញនៅអារម្មណ៍រំភើប និងជ្រះថ្លាពេលបានរួមចំណែកក្នុងការជួយកិច្ចការសង្គមតាមរយៈការប្រមូលផ្តុំគ្នាលេងបាល់ទាត់រៃអង្គាសស្វែងរកថវិកាក្នុងពានរង្វាន់បាល់ទាត់សប្បុរសធម៌ ដើម្បីកុមារកម្ពុជា (រដូវកាលទី៣) ។…
កំណត់ត្រាថ្មី! បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ឆ្នាំនេះ មានដល់ទៅ៣៥ក្រុមចូលរួម
ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥ ទទួលបានកំណើននៃការចូលរួមពីបណ្តាលក្រសួង-ស្ថាប័នចំនួន ៣៥ក្រុមដែលជាចំនួនមួយកើនឡើងសម្រាប់រដូវកាលថ្មីនេះ។ តាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម សុខសប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន បានមានប្រសាសន៍ថាតាមរយៈចំនួននៃការចូលរួមប្រកួតប្រជែងសម្រាប់ឆ្នាំថ្មីនេះ ឯកឧត្តម…
លោក ឃួន ឡាបូរ៉ាវី ឃើញភាពខុសប្លែករបស់ក្រុមណាហ្គាវើលដ៍ ក្រោយធ្វើកំណែទម្រង់របៀបលេងថ្មី
លោក ឃួន ឡាបូរ៉ាវី បានកត់សម្គាល់ភាពខុសប្លែកនៃគុណផលរបស់ក្រុមណាហ្គាវើលដ៍មួយរយៈចុងក្រោយនេះដោយលោកថាមានក្រុមដែលដឹកនាំដោយលោក ឃឹម បូរី កំពុងតែប្រើប្រាស់នៅរបៀបលេងមួយថ្មីដែលក្លឹបមួយនេះកម្រនិងលេង។ អតីតខ្សែប្រយុទ្ធប្រអប់ និងជាគ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជាបន្ថែមទៀតថាក្រុមរហ័សនាមនាគមាស ប្រើប្រាស់នៅការលេងមួយដែលដាក់សម្ពាធលើគូប្រកួតប្រជែងខ្ពស់នោះគឺការលេង High Pressing…
លោក ម៉ាក សាមឿន ជឿជាក់ ពុធ សំបូរ ក្នុងការដណ្តើមខ្សែក្រវាត់ WBC តែបារម្ភរឿង១
លោក ម៉ាក សាមឿន គ្រូបង្វឹកកីឡាករ ពុធ សំបូរ បានលើកឡើងជុំវិញដំណើរចេញទៅប្រកួតនៅប្រទេសអូស្ត្រាលីលើកដំបូងរបស់កូនសិស្សដោយថាក្នុងនាមជាគ្រូពិតណាស់ចង់ឃើញសិស្សជោគជ័យរាល់ការប្រកួតទាំងអស់ពេលចេញវាយម្តងៗ។ លើសពីនេះលោកបន្ថែមថាសម្រាប់យុទ្ធសាស្រ្ត ស្នៀតប្រយុទ្ធ និងតាក់តិចផ្សេងៗលោកជាគ្រូបង្វឹកផ្ទាល់បានត្រៀមរូចរាល់អស់ហើយសម្រាប់ សំបូរប្រើប្រាស់ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់កម្រិតពិភពលោកមួយនេះ។ ទន្ទឹមក្ដីរំពឹង…
ព្រំ ឌីយ៉ាម៉ង់ រំឭកអនុស្សាវរីយ៍ចាំមិនភ្លេចគ្រាចេញប្រកួតតំណាងជាតិបាល់ទាត់ក្នុងសាលលើឆាកអន្តរជាតិ
កីឡាករ ព្រំ ឌីយ៉ាម៉ង់ សមាជិកក្រុមបាល់ទាត់ក្នុងសាល THE PEANUT FT ក្រោយជួយក្រុមឡើងទៅកាន់វគ្គបន្តពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញរដូវកាលទី១ ឆ្នាំ២០២៤ ឌីយ៉ាម៉ង់បានឆ្លៀតប្រាប់ពីរឿងរ៉ាវដែលខ្លួនចាំមិនភ្លេចមួយពេលចេញទៅលេងតំណាងជាតិលើកដំបូងរបស់ខ្លួនដោយថាគឺជាឱកាសដ៏កម្រមួយដែលអាចពាក់អាវជម្រើសជាតិហើយលេងតំណាងប្រជាជនខ្មែរ រឹតតែពិសេសទៀតរូបគេកាន់តែរំភើបខ្លាំងពេលដែលអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិកម្ពុជាបាល់ទាត់ក្នុងសាល។ បទពិសោធតាំងឆ្នាំ២០១៨ប្រឡូកក្នុងបាល់ទាត់ក្នុងសាលកីឡាករវ័យ២៩ឆ្នាំដដែលបន្ថែមទៀតថាពេលបានចេញទៅប្រឡូកលើអន្តរជាតិដូច្នេះ…
កិច្ចការគួរធ្វើបន្តសម្រាប់ អាយអេសអាយ ដើម្បីអភិវឌ្ឍក្រុម ក្រោយអស់ឱកាសចូល Top 6
ក្រោយមិនអាចឆ្លងចូលក្នុងចំណោមក្រុមទាំង៦ប្រកួតប្រជែងនៃជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ក្រោមថ្វីជើងក្រុមនាគខៀវបឹងកេតក្នុងលទ្ធផល ៨ទល់ ១ លោក ឃួន ឡាបូរ៉ាវី វាគ្មិនប្រចាំកម្មវិធីជជែកបាល់ទាត់បានផ្តល់មតិស្ថាបនាមួយចំនួនសម្រាប់ក្រុម អាយអេសអាយ ដង្កោសែនជ័យ…