ជំនួបបាល់ទាត់មិត្តភាពវ័យចាស់រវាង បឹងកេត និង វិសាខា ក្នុងន័យពង្រឹងសុខភាព សាមគ្គីភាព និងអាចឈានដល់ការបង្កើតកម្មវិធីសប្បុរសធម៌
ការប្រកួតបាលទាត់មិត្តភាពវ័យចាស់រវាង បឹងកេត និង វិសាខា កាលពីថ្ងៃសុក្រទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ត្រូវបានធ្វើឡើងក្នុងគោលបំណងលេងកីឡាដើម្បីសុខភាព ការបង្កើនមិត្តភាព និងចង់បង្កើតព្រឹត្តិការណ៍សប្បុរសធម៌ជួយសង្គមតាមរយៈបាល់ទាត់ផងដែរ។…
អាយអេសអាយដង្កោ និង ណាហ្គាវើលដ៍ ចែកគ្នាម្ខាង១ពិន្ទុ ជាមួយភាពចម្រូងចម្រាសនៃគ្រាប់បាល់របស់ សុះ ស៊ូហាណា
ការប្រកួតខេមបូឌានព្រីមៀរលីគ២០២៣/២០២៤ សប្តាហ៍ទី៥រវាង អាយអេសអាយ ដង្កោសែនជ័យ និង ណាហ្គាវើលដ៍ កាលពីយប់ថ្ងៃអាទិត្យទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ បានបញ្ចប់ទៅដោយគ្មានអ្នកឈ្នះនិងអ្នកចាញ់ឡើយ…
ទស្សនិកជនក្រុមបាល់ទាត់ ឡាយហ្វ មានមោទកភាពដែលខេត្តព្រះសីហនុមានក្លិបបាល់ទាត់អាជីព
នៅក្នុងការប្រកួតរវាង ឡាយហ្វ ខេត្តព្រះសីហនុ ទល់នឹង អង្គរស៊ីធី អេហ្វស៊ី ដែលបញ្ចប់ទៅដោយលទ្ធផល ១ទល់នឹង ១ កាលពីថ្ងៃ សៅរ៍ ទី…
យុវតី អេននី កូនខ្មែរកាត់អង់គ្លេសសប្បាយចិត្តបានរួមចំណែកក្នុងក្រុមរាំនៃក្លិបបាល់ទាត់ឡាយហ្វ
យុវតី អេននី កូនខ្មែរកាត់អង់គ្លេសសប្បាយចិត្តបានរាំក្នុងការប្រកួតរបស់ក្រុមឡាយហ្វខេត្តព្រះសីហនុ និងចង់បន្តនេះនៅប្រកួតក្រោយៗទៀត៕
ព្រះចៅអធិការវត្តវ៉ារិន្ទព្រែកលៀបបង្កើតក្រុមបាល់ទាត់ផ្ដល់ឱកាសយុវជនលេងកីឡាចៀសឆ្ងាយទង្វើមិនល្អក្នុងសង្គម
ពន្លកកីឡា៖ ព្រះចៅអធិការវត្តវ៉ារិន្ទព្រែកលៀបបង្កើតក្រុមបាល់ទាត់ផ្ដល់ឱកាសយុវជនលេងកីឡាចៀសឆ្ងាយទង្វើមិនល្អក្នុងសង្គម។
អ្នកចាត់ការទូទៅវិទ្យាល័យជ័យវរ្ម័នទី៧ ៖ ឈ្នះក្រុមខ្លាំងៗមែន ក៏យើងនៅតែបារម្ភគ្រប់ការប្រកួតដែលនៅសល់
លោក ម៉ម វិត អ្នកចាត់ការក្រុមវិទ្យាល័យជ័យវរ្ម័នទី៧បានថ្លែងក្រោយឈ្នះក្រុមវិទ្យាល័យប្ញស្សីកែវក្នុងលទ្ធផល ៤-២ សប្តាហ៍ទី៣នៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យ កាលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នាទីលានវីទ្យាល័យបឹងត្របែកថា ទោះទទួលបានជ័យជម្នះហូរហែរពិតមែន…
បុរសរត់ម៉ូតូកង់៣ម្នាក់ឆ្លៀតពេលពីរបរប្រចាំថ្ងៃដើម្បីជូនកូនមកតេស្តបាល់ទាត់បំពេញក្ដីស្រមៃ
នៅក្នុងឱកាសនៃការធ្វើតេស្តបាល់ទាត់កម្រិតយុវជន U១៥ កាលពីថ្ងៃទី ៩,១០ ខែ កញ្ញា ឆ្នាំ ២០២៣ មានយុវជនជាច្រើនបានមកធ្វើតេស្តដើម្បីក្លាយជាយុវជននៅក្លឹបបាល់ទាត់នៅបឹងកេត ក្នុងចំណោមនោះមានយុវជនម្នាក់ដែលមមានឪពុកជាអ្នករត់ម៉ូតូកង់៣ទទួលបានឱកាសដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនដោយឪពុករបស់គេបានឆ្លៀតពេលវេលាដ៏មមាញឹកពីមុខរបរប្រចាំថ្ងៃដើម្បីជូនគេមកធ្វើតេស្តលោក ឃឹម វុធី…
ម្ដាយបង្កើត ហ៊ុល គឹមហ៊ុយ ស្កាត់ពីខេត្តតាកែវមកលើកទឹកចិត្តក្មួយធ្វើតេស្ដជាយុវជនថ្នាលរបស់បឹងកេត
ម្ដាយបង្កើតរបស់អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា កីឡាករហ៊ុល គឹមហ៊ុយ ស្ថិតក្នុងចំណោមអាណាព្យាបាលផ្សេងៗទៀតដែលបានមកផ្ដល់កម្លាំងចិត្តដល់កូនក្មួយមកសម្រេចនូវក្ដីស្រមៃជាកីឡាករបាល់ទាត់ ដោយបានមកធ្វើតេស្តជាយុវជនថ្នាលអាយុក្រោម ១៥ឆ្នាំរបស់ក្លិបបាល់ទាត់បឹងកេត កាលពីថ្ងៃទី៩-១០ខែកញ្ញាឆ្នាំ២០២៣ នាវិទ្យាល័យជាស៊ីមជ្រោយចង្វារ។ អ្នកស្រី តូច បាន ធ្វើដំណើរពីខេត្តតាកែវមកដើម្បីមើលក្មួយធ្វើតេស្ដ…
ខ្សែបម្រើស្លាបប្ញស្សីកែវ ម៉ាន់រ៉ូ យ៉ានី ៖ អ្នកគាំទ្រច្បារអំពៅដាក់សម្ពាធ តែយើងព្យាយាមយកឈ្នះបានសម្រេច
កីឡាករក្រុមឫស្សីកែវ ម៉ាន់រ៉ូ យ៉ានី សារភាពថា បានរងសម្ពាធខ្លះពីអ្នកគាំទ្រក្រុមវម្ចាស់ផ្ទះវិទ្យាល័យច្បារអំពៅ ប៉ុន្តែក្រុមគេបានព្យាយាមជម្នះបញ្ហានេះ ហើយប្រឹងប្រែងរហូតអាចរកកគ្រាប់បាល់នាំមុខបានមុន។ ក្រុមវិទ្យាល័យឫស្សីកែវបានយកឈ្នះផ្ទះច្បារអំពៅដោយលទ្ធផល៤ទល់នឹង០ សប្ដាហ៍ទី០២ នៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យ…
ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជាប្រមូលមូលនិធិបាន ៦០០ដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផាចំថ្ងៃ បង្កើតក្រុមរបស់ខ្លួន
ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជាហៅកាត់ថា LFC-KH បានប្រារព្ធខួបកំណើតក្រុមអ្នកគាំទ្ររបស់ខ្លួនគម្រប់ ១២ឆ្នាំ ដោយបង្កើតជាមូលនិធិប្រមូលពីសមាជិកបានចំនួន ៦០០ដុល្លារសហរដ្ឋអាមេរិកដើម្បីយកទៅជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ។ មូលនិធិនេះត្រូវបានបង្កើតឡើងដោយលោក ស៊ិន…