sok sovanpanha

290 Articles

ណាំង ប៊ុនណេង ៖ បញ្ហាចម្បងមួយចំនួនដែលរាំងស្ទះបាល់ទាត់នារីដើរយឺតជាងបាល់ទាត់បុរស

លោក ណាំង ប៊ុនណេង គ្រូបង្គោលក្រុមនារីបឹងកេតបានលើកពីបញ្ហាមួយចំនួនដែលរាំងស្ទះល្បឿនការអភិវឌ្ឍបាល់ទាត់នារីខ្មែរមិនមានភាពជឿនលឿនដូចក្រុមបុរស ព្រោះយុវតីខ្មែរយើងភាគច្រើនស្គាល់កីឡាមួយនេះក្រោយប្រុសៗ និងមួយទៀតបញ្ហាកាយសម្បទារបស់នារីៗមិនសូវជារឹងមាំ។ គ្រូបង្វឹកមានប្រភពពីខេត្តពោធិ៍សាត់ដដែលក៏បានបន្ថែមថា មកដល់ពេលនេះមានកីឡាការិនីខ្លះមិនទាំងស្គាល់ឈ្មោះកីឡាករកម្រិតកំពូលៗនៅឡើយផង នោះក៏ព្រោះតែពួកគេមិនសូវតាមដានបាល់បានដិតដល់ដូចបុរសៗនេះឯង។ មួយក្មេងប្រុសស្រឡាញ់បាល់ទាត់តាំងតែពីតូច មួយទៀតក្មេងប្រុសមានភាពរឹងមាំជាមួយនិងកីឡាហើយពួកគាត់តាមដានបាល់ទាត់ក្នុង ឬក្រៅស្រុកស្គាល់ច្រើនជាងនារីៗ។…

sok sovanpanha

ចំណុចពិសេស ឃាន់ សុបិន ជាហេតុនាំឱ្យជាប់ជម្រើស១១នាក់ទាំងក្លឹប ទាំងជម្រើសជាតិ

អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាលោក ឃួន ឡាបូរ៉ាវី មើលឃើញថា ខ្សែប្រយុទ្ធវ័យក្មេង ឃាន់ សុបិន មានឱកាសលេងក្នុងជម្រើសដំបូងទាំងក្លឹប និងក្រុមជម្រើសជាតិដោយសារតែភាពប្លែកខុសពីកីឡាករប្រយុទ្ធដទៃត្រង់ថាគេជាប្រភេទកីឡាករដែលចូលចិត្តធ្វើការលើទីលានច្រើន ជាហេតុដែលទាក់ចិត្តគ្រូបង្វឹកឱ្យដាក់គេលេងញឹកជាងអ្នកផ្សេងៗ។ យើងកម្រឃើញណាស់កីឡាករប្រយុទ្ធធ្វើការងារខ្លាំង ប៉ុន្តែ…

sok sovanpanha

មានមូលដ្ឋានគ្រឹះបាល់ទាត់តារាងធំ ពេលប្ដូរលេងហ្វូតសាល សួន សុភ័ក្ត្រា ប្រាប់ពីភាពខុសគ្នាមួយចំនួន

យុវជន សួន សុភ័ក្ត្រា អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំក្នុងពានរង្វាន់ AFF U16 បានប្រាប់ពីភាពខុសគ្នារវាងការលេងតារាងធំ និងតារាងហ្វូតសាលថា បាល់ទាត់ហ្វូតសាលមានភាពងាយស្រួលលេងជាងបាល់តារាងធំ។ ដោយរូបគេសង្កត់ធ្ងន់ថាគ្រប់កីឡាករទាំងអស់មិនទាមទារឱ្យមានការប្រកួតប្រជែងខ្លាំងពេកដូចជាការលេង ១១នាក់នោះឡើយ។…

sok sovanpanha

ក្រុមខ្លាំងទាំង៦ត្រៀមប្រជែងបន្តដំណាក់កាលទី ២ក្នុងពានហ្វូតសាល RITHY JESDA

ក្រោយប្រកួតប្រជែងគ្នាមករយៈពេល ៣សប្តាហ៍យ៉ាងសកម្មក្នុងដំណាក់កាលទី១ ទាំង១២ក្រុមចូលរួមក្នុងពានរង្វាន់ហ្វូតសាល RITHY JESDA U25 ដែលចាប់ដំណើរការកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ មក, នៅទីបំផុតបានរកឃើញក្រុមទាំង៦…

sok sovanpanha

ហែមថុន វិទីនី ពន្យល់ដើមចមសម្បូរកីឡាករ កីឡាការិនីកូនកាត់ក្នុងជំរំជម្រើសជាតិហែលទឹក

កញ្ញា ហែមថុន​ វិទីនី គ្រូបង្វឹកជម្រើសជាតិហែលទឹកកម្ពុជាបានលើកឡើងចំពោះករណីសម្បូរធនធានកីឡាករ-កីឡាការិនីកូនកាត់បរទេសច្រើនក្នុងសហព័ន្ធខ្មែរកីឡាហែលទឹកច្រើននោះ ក៏ព្រោះតែកត្តាក្មេងៗកូនកាត់ទាំងនោះជាសិស្សដែលសិក្សានៅសាលាឯកជន មានមូលដ្ឋានគ្រឹះលើការហែលទឹកស្រាប់ មានភាពសម្របខ្លួនជាមួយទឹកបានល្អទៀតនោះជាហេតុដែលពួកគេទាំងអស់នោះមានការវិវឌ្ឍលឿនជាងក្មេងៗកូនខ្មែរសុទ្ធ ក្មេងៗមកពីសាលារដ្ឋ ឬធនធានមកពីតាមបណ្តាខេត្ត។ យ៉ាងណាអ្នកគ្រូបង្វឹកកូនអ្នកទីក្រុងភ្នំពេញដដែលក៏បានសង្កត់ធ្ងន់ថា មិនមែនកីឡាករ-កីឡាការិនីដែលមកពីសាលារដ្ឋ ឬកូនអ្នកមកពីតាមបណ្តាខេត្តស្រុកមិនមានសមត្ថភាពប្រជែងជាមួយប្រភេទក្មេងៗកូនកាត់តែម្តងនោះទេ…

sok sovanpanha

ខ្សែការពារ ជុំ ស្រីណុច៖ ការលេងបាល់ចរិតតួឯកគឺជារនាំងរាំងស្ទះការរីកចម្រើន និងជោគជ័យនៃក្រុមទាំងមូល

យុវតី ជុំ ស្រីណុច សមាជិកក្រុមនារីបឹងកេតបាននិយាយមកកាន់ក្រុមការងារ AMS Sports ថាការលេងបាល់ទាត់លក្ខណៈឯកត្តជន ឬអាចនិយាយមួយបែបទៀតថាការបែប Superstar ប្រចាំក្រុមតែឯងច្រើនពេកនោះ គឺជះឥទ្ធិពលអាក្រក់ដល់លទ្ធផលជារួមរបស់ក្រុមយ៉ាងខ្លាំងក្លា ក៏ព្រោះបាល់ទាត់ជាប្រភេទកីឡាតម្រូវលេងជាក្រុម…

sok sovanpanha

កត្តាគន្លឹះមួយដែលរុញឱ្យ ម៉ាត់ នូរុណ លេចធ្លោនៅបឹងកេតប៉ុន្មានប្រកួតចុងក្រោយនេះ

កីឡាករ ម៉ាត់ នូរុណ​ កំពុងបង្ហាញគុណផល​យ៉ាងល្អក្នុងប៉ុន្មានប្រកួតចុងក្រោយនេះសម្រាប់បឹងកេតក្នុងក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ​ ការបង្ហាញយ៉ាងល្អរបស់ នូរុណ ដូចជាការស្វែងរកគ្រាប់បាល់ ការបង្កើតឱកាសឱ្យមិត្តរួមក្រុម បានរួមចំណែកយ៉ាងសំខាន់ដល់ការទទួលបានលទ្ធផលល្អរបស់បឹងកេតមួយរយៈពេលនេះ ហើយខ្សែប្រយុទ្ធមាឌល្អិតរូបនេះក៏ទទួលបានសរសើរ និងទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកតាមដានបាល់ទាត់កម្ពុជា ក្នុងចំណោមនោះអតីតខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិកម្ពុជា…

sok sovanpanha

យុវជនមកពីក្រុមត្រពាំងវែងជម្នះចិត្តអ្នកផ្ទះលេងបាល់រហូតមានឱកាសធ្វើតេស្តនៅក្លឹបបាល់ទាត់ក្រសួងមហាផ្ទៃ

យុវជន ម៉ូ សុខលីន, ប៉ុន រ៉ូហ្សា និងអន អួក ជាមិត្តរួមក្រុមនិងគ្នាក្នុងសមាគមបាល់ទាត់យុវជនត្រពាំងវែង បានរម្លឹកអំពីអនុស្សាវរីយលេងបាល់ទាត់របស់ពួកគេ ថាតែងតែលួចលាក់ក្រុមគ្រួសារជិះម៉ូតូពីខេត្តកំពង់ស្ពឺទៅលេងបាល់ ឬប្រកួតពានរង្វាន់នានាតាមជាយៗរាជធានីភ្នំពេញជារឿយៗ។  …

sok sovanpanha

Town លម្អិតពីសង្វៀនមូលដំបូងក្នុងគោលដៅមានតម្លៃចំពោះគុនខ្មែរ

កន្លងមក Town ធ្លាប់បង្កើតសង្វៀនច្រើនប្រភេទមកហើយ ក្នុងនោះមានដូចជាសង្វៀនយន្តប្រាំបីទិស សង្វៀន Kick Boxing សង្វៀន Mas Fight ១ទឹកប្រាំបួននាទី ការប្រកួត…

sok sovanpanha

គ្រូធំក្លឹបបាល់ទាត់ក្រសួងមហាផ្ទៃ ៖ ការតេស្តយុវជនបច្ចុប្បន្នមានភាពងាយស្រួល ព្រោះសមត្ថភាពយុវជនជំនាន់ក្រោយមានការវិវឌ្ឍខ្ពស់

លោក ស៊ុំ វណ្ណា គ្រូបង្គោលសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបានលើកឡើងជុំវិញ ការតេស្តយុវជនអាយុក្រោម១៨ឆ្នាំ ដំណាក់កាលទី២របស់ក្លឹប ថាទទួលបានជោគជ័យ និងមានភាពរលូនល្អ ខណៈលោកកត់សម្គាល់អំពីកម្រិតនៃការលេងបាល់ទាត់របស់យុវជនទាំងនោះមានសមត្ថភាពខ្ពស់ និងមានការយល់ដឹងពីបែបផែនបាល់ទាត់ច្រើន។ គ្រូបង្វឹកមានប្រភពពីខេត្តកំពង់ឆ្នាំងថ្លែងបែបនេះ ឆ្លងតាមបទពិសោធនដែលលោកធ្លាប់បានទៅធ្វើតេស្តយុវជនច្រើនដង…

sok sovanpanha

ក្រោយចប់ប្រកួត ធន់ រិទ្ធី និងសៃយុគ ទទកបង្ហើបផែនការនាំយកកីឡាករល្បីៗបន្ថែមទៀត

លោក ម៉ុលនី អ្នកផ្គូផ្គងកីឡាករប្រចាំសង្វៀនគ្រុឌបានលើកឡើងក្រោយចប់ព្រឹត្តិការណ៍ The Battle of King រួចលោកថាផែនការរបស់កម្មវិធីក៏ដូចជាម្ចាស់ឧបត្ថម្ភកំពុងសិក្សាអំពីលទ្ធភាពក្នុងការនាំយកីឡាករលំដាប់ៗមិនថាស្រុកថៃ ឬកម្រិតពិភពលោកបន្តទៀត ដើម្បីឱ្យកីឡាករគុនខ្មែរបានសាកនៅរបស់ពិតជាហូរហែរ និងក៏បានផ្សព្វផ្សាយគុនខ្មែរកាន់តែរីកសុសសាយទៅមុខទៀត។ មានៗអាចមិនហ៊ានថាធំទេ…

sok sovanpanha

ព្រះនាង នរោត្តម អម្រិតា ៖ ការជិះសេះជាផ្នែកមួយនៃការរំសាយទុក្ខកង្វល់ ហើយសេះដូចជាមិត្តភក្តិរបស់ខ្ញុំម្នាក់ចឹង

ព្រះនាង នរោត្តម អម្រិតា ជាកីឡាការិនីជម្រើសជាតិជិះសេះកម្ពុជាបានមានបន្ទូលថាសេះប្រៀបបានដូចជាមិត្តភក្តិមួយរូបរបស់ទ្រង់ចឹងដែរ ក៏ព្រោះទ្រង់ចំណាយពេលវេលាជាមួយសេះច្រើន ហ្វឹកហាត់ជាមួយវាច្រើន។ ម៉្យាងវិញទៀតព្រះនាងសព្វព្រះទ័យពិសេសជាមួយការជិះសេះថាពេលដែលបានឡើងជិះរាល់បញ្ហានានា បានរំសាយបាត់ពេលបានមកដល់បរិវេនទីលានសេះ។   សេះសម្រាប់ខ្ញុំវាដូចជាមិត្តភក្តិរបស់ខ្ញុំចឹង ហើយការជិះសេះនាំឱ្យខ្ញុំបានជួបក្រុមកីឡាករដដៃៗទៀត ព្រោះថានៅសាលារៀនរបស់ខ្ញុំតូចមិនសូវមានមិត្តភក្តិច្រើន…

sok sovanpanha