ស្ថាបនិកពានរង្វាន់សប្បុរសធម៌មន្ទីរពេទ្យ គន្ធបុប្ផាថាការបង្កើតវេទិការនេះឡើង ព្រោះជួយសង្គមជាចំណង់ចំណូលចិត្តខ្លួន
លោក ហួត គីមងួន ស្ថាបនិកពានរង្វាន់សប្បុរសធម៌មន្ទីរពេទ្យ គន្ធបុប្ផា បាននិយាយថាការដែលរូបលោកមានគំនិតបង្កើតពានរង្វាន់បាល់ទាត់សប្បុរសធម៌រៃអង្គាសថវិកាជួយកុមារដែលសម្រាកព្យាលបាលជំងឺក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ព្រោះលោកគឺជាបុគ្គលដែលចូលចិត្តធ្វើការងារសង្គម ម្ល៉ោះហើយលោកក៏ផ្សាភ្ជាប់ការជួយសង្គមជាមួយបាល់ទាត់បែបនេះ។ ស្ថាបនិកមានឈ្មោះហៅក្រៅថាដូរី ដដែលក៏បានបន្តថាពាក់ព័ន្ធថវិកាដែលប្រមូលបានពីសប្បុរសជនទាំងអស់ក្នុងរដូវកាលទី២នេះ បានប្រមាណបានជិត5000$…
អ្នកតាមដានគុនខ្មែរ ២រូបបង្ហាញការគាំទ្រជាខ្លាំង លើការវិលមកសង្វៀនជាថ្មីរបស់ ក្រាក់ សម្ភស្ស
ក្រោយខកខាកឈប់ប្រលូកសង្វៀនគុនខ្មែរជាង ២០ឆ្នាំ ស៊េរីចាស់គុនខ្មែរ ក្រាក់ សម្ភស្ស នៅតែធ្វើឱ្យអ្នកគាំទ្រគុនខ្មែរទាំងអស់ជក់ចិត្តសម្រាប់ការប្រកួតរបស់គាត់កាលពីសប្តាហ៍មុនជាមួយជើងចាស់មកពីថៃកីឡាករ ម៉ែត ម៉ាន់ នោះ។ ក្រោយកីឡាកររហ័សនាមស្មងដែកទាព្រលឹងទាត់ឱ្យកីឡាករថៃបែកជើងឈាម ត្រូវក្រុមគ្រូពេទ្យបញ្ឈប់ការប្រកួតនោះ, លោក…