CPL ស្ទាបស្ទង់រកការគាំទ្របង្កើតលីគថ្មីមួយដើម្បីជួយដល់ការត្រៀមឆ្ពោះទៅប្រកួតស៊ីហ្គេមនៅថៃ
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគកំពុងស្វះស្វែងរកការគាំទ្រនិងការចូលរួមពីសំណាក់ក្លិបនិងសមាគមបាល់ទាត់ជាសមាជិកដើម្បី នឹងបង្កើតការប្រកួតលីគយុវជនថ្មីមួយត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃជាម្ចាស់ផ្ទះនិងការប្រកួតកម្រិតយុវជនអន្តរជាតិនៅឆ្នាំខាងមុខៗទៀត។ ការប្រកួតប្រជែងថ្មីនេះត្រូវបានគេដាក់ឈ្មោះថា ខេមបូឌាន លីគអភិវឌ្ឍ ឬ Cambodian Development Leagueសំដៅទៅលើការប្រកួតប្រជែងរបស់ក្រុមយុវជនដែលស្របទៅនឹងលក្ខខណ្ឌកំណត់របស់ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣ តម្រូវឱ្យប្រើប្រាស់កីឡាករអាយុក្រោម ២២ឆ្នាំសម្រាប់ក្រុមកីឡាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍…
យុវជន ម៉ែង ប៊ុនណារ៉ុង សមាជិកក្រុម SENA ANGKOR កាន់កាប់ឯតទគ្គកម្មអ្នកចាំទីរបូតគ្រាប់ច្រេីនជាងគេ
ក្រោយអស់ឱកាសក្នុងការប្រកួតប្រជែងបន្តពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញរដូវកាលទី១ ឆ្នាំ២០២៤ យុវជន ម៉ែង ប៊ុនណារ៉ុង អ្នកចាំទីក្រុម SENA Angkor United បាននិយាយអំពីស្ថានភាពក្រុមខ្លួនដែលតែងតែរបូតគ្រាប់បាល់ច្រើនៗក្នុងមួយប្រកួតៗនោះដោយថាកើតចេញពីកត្តារួមផ្សំច្រើនរួមបញ្ចូលគ្នាជាក់ស្តែងដូចជាកត្តាកីឡាករខ្វះបទពិសោធលេងក្នុងបាល់ទាត់ក្នុងសាល ការមិនសូវបានប្រមូលផ្តុំហ្វឹកហាត់ជាប់លាប់ជាដើម។ យ៉ាងណាមិញយុវជនវ័យ២៤ឆ្នាំដដែលទទួលស្គាល់ថាក្រុមខ្លួននៅមានកម្រិតនៅឡើយ…
រស់ ស៊ីរដ្ឋា និយាយបែបនេះចំពោះក្រុមថ្មីៗដែលធ្វើពុំទាន់ល្អបាល់ទាត់ក្នុងសាល
លោក រស់ ស៊ីរដ្ឋា កីឡាករប្រចាំក្រុម MIHEL SEOUL YOUNG GUN និងក៏ជាអតីតសមាជិកក្រុមជម្រើសជាតិកម្ពុជាបាល់ទាត់ក្នុងសាលក្នុងនាមជារៀមច្បងមួយរូបបានលើកឡើងទៅកាន់ក្រុមថ្មីៗ និងយុវជនជំនាន់ក្រោយដែលពុំទាន់ធ្វើបានល្អក្នុងការប្រកួតប្រជែងនានានោះដោយរដ្ឋាបានលើកទឹកចិត្តឱ្យពួកគេបន្តខិតខំថែមទៀត ហើយកុំបាក់ទឹកចិត្ត និងកុំផ្តោតលើលទ្ធផលទាំងអស់នោះខ្លាំងពេក។…
កត្តាទាំងប៉ុន្មានដែល ឃួន ឡាបូរ៉ាវី មើលឃើញក្រុមព្រះខ័នរាជស្វាយរៀងខ្លាំងប្លែក
ក្នុងកម្មវិធីជជែកបាល់ទាត់របស់ AMS Sports លោក ឃួន ឡាបូរ៉ាវី បានលើកឡើងពីមូលហេតុដែលនាំឱ្យក្រុមព្រះខ័នរាជស្វាយរៀងជាក្រុមមួយដែលខ្លាំងប្លែកខុសពីរជ្ជកាលមុនៗដោយលោកថានេះក៏ព្រោះតែកត្តាបទពិសោធប្រកួតលើឆាកអន្តរជាតិច្រើនរបស់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ តួយ៉ាងមានដូចជាពានរង្វាន់ AFC Challenge League និង…
សមិទ្ធផលពីពានជើងឯកវិទ្យាល័រុញច្រានយុវជន ប៉ៃ ចំរើន បានឱកាសលេងឱ្យក្រុម បាល់ទាត់ក្នុងសាលខ្លាំងមួយ
យុវជន ប៉ៃ ចំរើន សមាជិកក្រុមបាល់ទាត់ក្នុងសាល MIHEL SEOUL YOUNG GUN ថ្លែងប្រាប់ក្រុមការងារ AMS Sports ក្រោយជួយក្រុមទទួលបានជ័យជំនះ…
នាយកបច្ចេកទេសក្រុមកំពង់ចាមព្រលយផែនការបន្តបន្ទាប់ ក្រោយបញ្ចប់ភារកិច្ចពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ក្រោយមិនអាចបន្តដំណើរឡើងទៅវគ្គបន្ទាប់ក្នុង ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ដោយបរាជ័យក្រោមស្នាដៃក្រុមបឹងកេតទាំងពីរជើងក្នុងលទ្ធផល ១៦ទល់នឹង១ លោក ងួន បូរី នាយកបច្ចេកទេសមន្ទីរអប់រំ…
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ៖ ចង់កសាងក្រុមជម្រើសជាតិបាល់ទាត់មួយខ្លាំងគប្បីវិនិយោគការអភិវឌ្ឍពីកម្រិតក្មេងៗបន្ថែមទៀត
លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជាក្នុងនាមជាប្រជាជនអង់គ្លេសមានវិស័យបាល់ទាត់រីកចម្រើននោះ ក្នុងឱកាសជួបជុំសិស្សានុសិស្សប្រចាំសាលាបាល់ទាត់ Honda លោកបានលើកឡើងថាចង់បានក្រុមជម្រើសជាតិបាល់ទាត់មួយខ្លាំងទៅបាន គ្រប់គ្នាគួរតែនាំគ្នាយកចិត្តទុកដាក់លើអភិវឌ្ឍចំពោះយុវជនក្មេងៗបន្ថែមទៀត។ ឯកអគ្គរាជទូតវ័យ៣៧ដដែលបានបន្តថាយុទ្ធសាស្រ្តទាំងអស់នេះពិតជាហុចផលពិតមែន ជាក់ស្តែងដូចជាប្រទេសអាល្លឺម៉ង់ និងអង់គ្លេសជាដើម។ លើសពីនេះ…
ដៃគូផ្លូវការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះមួយប្រាប់ពីចក្ខុវិស័យសំខាន់ការបោះទុនមហាសាលក្នុងកីឡាមួយនេះ
លោក RG Chinte អ្នកគ្រប់គ្រងទូទៅប្រចាំ Genius Resort ដៃគូផ្លូវការមួយដែលផ្គត់ផ្គង់នៅទីលានសម្រាប់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះថ្លែងក្នុងការប្រកួតជិះសេះលើកទី១សម្រាប់ឆ្នាំ២០២៥នេះដោយថារីសតបានបន្ថែមនៅអ្វីៗថ្មីមួយចំនួនសម្រាប់ជាប្រយោជន៍នៃកីឡាសេះតួយ៉ាងមានដូចជាទីលានសេះថ្មី កន្លែងហាត់ប្រាណសម្រាប់សេះ ការបន្ថែមរោងសម្រាប់សត្វសេះ និងការនាំចូលសេះថ្មីៗជាច្រើនទៀតសម្រាប់តម្រូវការកីឡាករក៏ដូចជាភ្ញៀវទូទៅ។ តាមការអះអាងផ្ទាល់ពីលោក RG…
អ្នកចាំទីក្រុម ARIGATO UNITED ទម្លាយហេតុផលការមិនប្រើប្រាស់ស្រោមដៃសម្រាប់បាល់ទាត់ក្នុងសាល
យុវជន ស៊ាង ប៊ុនធឿន អ្នកចាំទីប្រចាំក្រុមបាល់ទាត់ហ្វូតសាល ARIGATO UNITED បាននិយាយពីរឿងរ៉ាវការមិនប្រើប្រាស់នៅស្រោមដៃសម្រាប់អ្នកចាំទីក្នុងតារាងហ្វូតសាល ពីព្រោះតែបង្កនៅភាពងាយស្រួលក្នុងការចាប់បាល់ជៀសជាងការប្រើប្រាស់ស្រោមដៃការពារ។ ដោយយុវជនវ័យ១៩ឆ្នាំបន្ថែមថាអ្នកចាំទីក្នុងបាល់ទាត់ក្នុងសាលភាគច្រើនគេប្រើប្រាស់នៅស្កុតរុំកដៃជំនួសវិញ។ យ៉ាងណាមិញសម្រាប់ប៊ុនធឿនក៏បានសារភាពថាការមិនប្រើប្រាស់ស្រោមដៃការពារដូច្នេះ ក៏ប្រឈមនឹងការរបួសខ្លះៗដែរ ប៉ុន្តែគេថាពេលលេងយូរៗទៅបញ្ហានេះមិនជាការរំខានខ្លាំងនោះទេសម្រាប់តំណែងជាអ្នកចាំទីក្នុងបាល់ទាត់ក្នុងសាល។…
កែវ ជាតួ សាទរពេលឃើញបាល់ទាត់ក្នុងសាលបច្ចុប្បន្នទាក់ទាញយុវជនចូលរួមច្រើន
សមាជិកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា និងក្រុម Lucky FC កីឡាករ កែវ ជាតួ បានបង្ហាញការពេញចិត្តជាខ្លាំងពេលដែលឃើញយុវជនកម្ពុជាក្នុងពេលបច្ចុប្បន្នចូលរួមយ៉ាងសកម្មជាមួយបាល់ទាត់ក្នុងសាលគួរឱ្យកត់សម្គាល់បែបនេះ។ ម្ចាស់អាវលេខ៨ ដដែលបន្តថាការចូលរួមពីយុវជនទាំងអស់នេះហើយ គឺជាសញ្ញាណវិជ្ជមានមួយក្នុងវិស័យហ្វូតសាលកម្ពុជា ក៏ព្រោះតែយុវជនគឺជាកម្លាំងមួយដ៏សំខាន់ក្នុងការបន្តវេន…
ម្តាយកុមារា ហុង ឡេង រំភើបចិត្តក្រោយឮកូនចង់យកគំរូការមើលថែអ្នកមានគុណរបស់ Ronaldo
អ្នកស្រី ហ៊ុន សុភា ម្តាយកុមារា ហុង ឡេង ក្នុងកម្មវិធីជួបសំណេះសំណាលគ្នារវាងសិស្សានុសិស្សនៃសាលាបាល់ទាត់ Soltilo បានបង្ហាញភាពសប្បាយរីករាយដែលបានឃើញកូនប្រុសខ្លួនបានលេងបាល់ទាត់ជាមួយនិងលោក Honda ដែលជាស្ថាបនិកផ្ទាល់។ អ្នកម្តាយវ័យ…
ប៉ុន្មានគន្លឹះជួយ កែវ សុចិត្រា កាន់កាប់តំណែងអ្នករកគ្រាប់ស៊ុតបញ្ចូលទីច្រើនក្នុងពានហ្វូតសាលភ្នំពេញ
កីឡាករ កែវ សុចិត្រា សមាជិកក្នុងក្រុមបាល់ទាត់ក្នុងសាល Lucky FC ក្រោយជួយក្រុមទទួលបានជោគជ័យយ៉ាងលើសលប់លើក្រុម Ov Mal FC ក្នុងលទ្ធផល ១០ទល់នឹង…